ក្រពុំឈូក មេការខាងជួញដូរមនុស្សនឹងត្រូវបញ្ចូនទៅតុលាការនៅរសៀលនេះ

ចែករំលែក៖

ខេត្តកណ្តាល៖ មេការជួញដូរមនុស្សដ៏ល្បីម្នាក់នៅក្រុងតាខ្មៅ ប្រចាំភោជនីយ៍ដ្ឋាន២២២ ដែលមានរហ័សនាម ក្រពុំឈូក នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកណ្តាលចុះបង្ក្រាបពាក់ពន្ធ័ករណីសញ្ចារកម្មនៅក្នុងផ្ទះសំណាក់ឈ្មោះ សុខ វិសាល ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ និងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅរសៀលនេះ បើតាមការបញ្ជាក់ពីលោក រស់ សាវិន ប្រធានការិយាលយ័ការជួញដូរនិងការពារអនិតិជននៃស្នងការនគរបាលខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំ ឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ជនរងគ្រោះទី១ឈ្មោះ លីហួ អនីតិជន ទី២ឈ្មោះ ម៉ៅ រក្សា ទី៣ឈ្មោះ សៀង គា ទី៤ឈ្មោះ ធី ចាន់លីណា
ទី៥ឈ្មោះ មុន លក្ខិណា និងទី៦ឈ្មោះ ពេជ្រ រតនា។

នគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអោយដឹងថា៖ ដោយមានសេចក្តីរាយការណ៏ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៏មកមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិ- ជំនាញខេត្ត។ ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិ-ជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print