មុខសញ្ញាចោរគាស់ផ្ទះត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ដែលជាមុខសញ្ញាដើរគាស់ផ្ទះត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានព្រួតវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈពួកគេបម្រុងផ្លោះរបងចូលផ្ទះគេ កាលពីវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៥ នៅចំណុចមុខកាសែតរស្មីកម្ពុជា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ តាំង ម៉េង ហុង ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបមិន​ពិតប្រកត់ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ទី២ ឈ្មោះ សុខ ចាន់ស៊ី ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកត់ ស្នាក់នៅម្តុំផ្សារបឹងត្របែក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានគេបានឃើញជនសង្ស័យ​២នាក់បានដើរថ្មើជើង ដោយបម្រុងធ្វើសម្មភាពចូលគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយឃើញដូចនោះក៏នាំ​គ្នាស្រែកឆោឡោឡើងនិងដេញចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
​បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងឃាត់ ជន​ស​ង្ស័​យ​ខា​ង​លើ​និ​ង​ដក់ហូតឧបករណ៍សម្រាប់គាស់ផ្ទះជាច្រើន យកទៅអធិការដ្ឋាននគរបាលខ​ណ្ឌចំ​កា​រ​ម​ន​ដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់៕

image1

image3

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print