ជនសង្ស័យម្នាក់ត្រូវបាន ម្ចាស់រថយន្តតាក់ស៊ី ឃាត់ខ្លួននាំមកអោយសមត្ថកិច្ចប៉ុស្ដិ៍មិត្តភាព ពាក់ព័ន្ធនិងករណី ចរាចរណ៍លុយក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុ​រ​សម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បុ​ស្ដិ៍​នគរបាល​រដ្ឋបាល​មិត្តភាព​ឃាត់ខ្លួន​ បន្ទាប់​ពី​រូបគេ​បាន​ចាយ​លុយ​ក្លែងក្លាយ​ឲ្យ​ថ្លៃ​ជិះ​តាក់ស៊ី​ ហើយ​ត្រូវ​អ្នកបើកបរ​តាក់ស៊ី​ដឹង​ ដឹក​ចូល​បុ​ស្ដិ៍​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៥​។​

​ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​ញៀន​ ខ្លូត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​ម្ដុំ​អូរ​បែក​ក្អម​ មុខរបរ​កម្មករ​សំណង់​។​ ចំណែក​បុរស​ជា​អ្នកបើកបរ​តាក់ស៊ី​ឈ្មោះ​ ម៉​ម​ សុធា​រី​ អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

តាម​សម្ដី​របស់​បុរស​អ្នកបើកបរ​តាក់ស៊ី​បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៨​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​បាន​ហៅ​ខ្លួន​ឲ្យ​ជូន​ពី​ម្ដុំ​ស្ដុ​ប​ណូ​គៀ​ ទៅ​ផ្សារ​ដើម​គ​ ត្រឡប់​ទៅ​ត្រឡប់​មក​អស់​ថ្លៃ​៦០​ដុល្លារ​។​ លុះដល់​វេលា​ព្រឹក​ឡើង​ជនសង្ស័យ​ក៏​បាន​ទាក់ទង​ហៅ​គេ​ម្ដងទៀត​ ឲ្យ​ជូន​ពី​ស្ដុ​ង​ណូ​គៀ​ទៅ​ទន្លេបាទី​ខេត្តតាកែវ​ ក្នុង​តម្លៃ​២០​ដុល្លារ​។​ ពេល​នោះ​គាត់​ក៏​បាន​មក​យក​ជនសង្ស័យ​នោះ​ទៅ​ ហើយដោយ​ដឹង​ថា​ លុយ​ដែល​ជនសង្ស័យ​ចាយ​នោះ​ ជា​លុយ​ដុល្លារ​ក្លែងក្លាយ​ គាត់​ក៏​បាន​ជិះ​បង្វែងដាន​ ហើយ​បាន​យក​ជនសង្ស័យ​ទៅ​ដាក់​ក្នុង​បុ​ស្ដិ៍​នគរបាល​រដ្ឋបាល​មិត្តភាព​ឲ្យ​ឃាត់ខ្លួន​ទុក​តែ​ម្ដង​។​

​ក្រោយ​ពី​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ថា​ រូបគេ​ពិតជា​បាន​ចាយ​លុយ​ដុល្លារ​ក្លែងក្លាយ​ពិតមែន​ ប៉ុន្ដែ​លុយ​ទាំងនេះ​គឺ​មិត្តភក្ដិ​គេ​ម្នាក់​ឈ្មោះ​ភី​ ឈុ​ន​ អាយុ​៣៧​ឆ្នាំ​បាន​ឲ្យ​គេ​ប្រាំ​រយ​ដុល្លារ​ហើយ​គេ​ក៏​បាន​យក​មក​ចាយ​ទៅ​។​

​ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​ ឈាន​ទៅ​ឃាត់ខ្លួន​ជន​បក្ខពួក​គេ​ យក​មក​ចាក់​ការ​តាម​ផ្លូវច្បាប់​៕​ ស​ រស្មី​

11667969_868165423238519_2108423041_n

11715895_868165416571853_766059296_n

11733266_868165419905186_674977805_n

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print