ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់ដួលសន្លប់បាត់បង់ស្មារតី ត្រូវអ្នកស្រុកនាំគ្នាជួសង្គ្រោះគ្រាដែលអគ្គិភ័យបានឆាបឆេះផ្ទះរបស់គាត់ទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រ កាលវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៩ នៅចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ស្រ្តីរងគ្រោះដោយអគ្គិភ័យ មានឈ្មោះសឿន ណាត់ អាយុ៥៨ឆ្នាំ គាត់ត្រូវបានអ្នកស្រុកជួយសង្គ្រោះទាន់ចំណែក។ ប្ដីឈ្មោអ៊ឹម ឆាយ អាយុ៤៨ឆ្នាំ មុខរបជាកសិកររស់នៅចំណុចកើតហេតុ។
បុរសជាប្តីម្ចាស់ផ្ទះឈ្មោះ អ៊ិន ឆៃ អាយុ៤៨ឆ្នាំ បានប្រាប់ថា៖ ផ្ទះរបស់គាត់មានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី បាតក្រាលក្តារ ។ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើបានយកភ្លើងទៅដុតចំការអំពៅនៅខាងលិចផ្ទះ បន្ទាប់មកក៏ដើរទៅលេងផ្ទះអ្នកជិតខាង ខណៈនោះដែលខ្យល់បានបកពីលិចផ្ទះក៏អគ្គីភ័យបានរាលដាលមកផ្ទះគាត់តែម្ដង ។ពេលអគ្គីភ័យឆាប់ឆេះឆាប អ្នកស្រុកបានត្រឹមតែឈរមើលអគិគីភ័យតែប៉ុណ្ណោះ ព្រោះនៅតំបន់នោះកំពុងតែខ្វះខាតទឹកប្រើប្រាស់ ម្យ៉ាងទៀតនៅឆ្ងាយដាច់ស្រយាលទើបអគ្គិភ័យឆាប់ឆេះអស់គ្មានសល់។ នៅក្នុងហេតុការនោះដែរសំភារះនៅក្នុងផ្ទះត្រូវអគ្គីភ័យឆេះគ្មានសល់ ប៉ុន្តែគេមិនទាន់កំណត់ទំហំនៃមានទឹកប្រាក់ប៉ុន្មានឡើយ៕
ដោយ៖ វណ្ណា