អំពើហិង្សាទាំងឡាយទៅលើស្ត្រី គឺជាការរំលោភលើសិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមប្រធានបទ«អំពើហិង្សាមកលើស្ត្រីគឺជាការរំលោភលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលមិនអាចអត់អោនឲ្យបាន» កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ«ក្លិបអ្នកកាសែតកម្ពុជា» នៅរសៀលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៩ ក្នុងគោលបំណងឲ្យអ្នកសារព័ត៍មានទាំងអស់កាន់តែស្វែងយល់យ៉ាងច្បាស់អំពីសិទ្ធិនិងតួនាទីរបស់ស្ត្រីក្នុងសង្គមផ្តួចផ្តើមពីលោក ប់ែន ប៊ុណ្ណា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា។
លោក ប៉ែន ប៊ុណ្ណា បានលើកឡើងថា ៖អង្គការបណ្តាញ យែនឌរ័ អភិវឌ្ឍន៏បានសហការគ្នាយ៉ាងល្អប្រសើរជាមួយនិងក្លិបរបស់លោកក្នុងការយកចិត្តទុកដាក់និងលើកកំពស់ដល់ស្ត្រីក្នុងការរំលោភសេពសន្ធវះ ដោយអំពើហឹង្សាពីសំណាក់ក្រុមមនុស្សដែលអសីលធម៌ ក្នុងនោះយើងត្រូវតែជួយដល់ជនរងគ្រោះអោយបានទាន់ពេលវេលា ហើយយើងជាអ្នកសារព័ត៍មានត្រូវតែផ្សព្វផ្សាយអោយស្របទៅតាមក្រមសីលធម៌ ក៏មិនត្រូវសរសេរដាក់បន្ទុកទៅលើជនរងគ្រោះនោះទេ ។ ទាក់ទិននិងបញ្ហានេះដែរក្រុមការងាររបស់អង្គការ យែនឌរ័ អភិវឌ្ឍន៏ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ផងដែរគឺសំដៅទៅលើ ការរំលោភនិងហិង្សាផ្លូវភេទមកលើស្ត្រី អំពើហិង្សាទាំងឡាយមកលើស្ត្ត្រីគឺវាបានផ្តើមចេញមកពី ការមិនព្រមព្រៀងគ្នាពីខាងភាគី ស្ត្រីដែលទាក់ទងទៅនិង (ផ្លូវភេទ )។
ស្ត្រីក្រុមការងារបានលើកយករបាយការណ៏ របស់អង្គការ លីកាដូ មកអះអាងថា នៅក្នុងឆ្នាំ ២០១៧ អំពើរំលោភហឹង្សា ទៅលើផ្លូវភេទមានរហូតទៅ១៤៧ ករណីឯណោះ ហើយខុសប្លែកៗគ្នាទាំងអស់ ដែលត្រូវលុបបំបាត់៕

...

ដោយ៖ ជឹម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print