ក្រុងព្រះសីហនុ ៖ នាវា២គ្រឿងដឹកភ្ញៀវចម្រុះជាតិសាសន៍សរុប៤១៣៨នាក់បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដេីម្បីចូលចតនាំអ្នកទេសចរ ទស្សនាប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែ មីនាឆ្នាំ២០១៩នេះ ។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវាទេសចរណ៍ទី១មានអ្នកទេសចរណ៍ចំនួន២៣៥៥នាក់ នាវាទី២មានអ្នកទេសចរណ៍ចំនួន ១៧៨៣នាក់។
មន្ត្រីថា នាវាទេសចរណ៍ទាំង២គ្រឿងនេះនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញនៅ វេលាម៉ោង៧យប់ថ្ងៃដដែល៕ដោយ៖ជាយក្រុង
...