ព្រឹកនេះសមត្ថកិច្ចនឹងបញ្ជូន​អ្នក​ឧកញ៉ា​ គិត​ ធាង​ មក​តុលាការ​ ពាក់ព័ន្ធ​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​

ចែករំលែក៖

ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូនអ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ មក​តុលាការ​ ដេីម្បី​សាកសួរ​ករណី​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម​ ។ ពេល​នេះ​ តុលាការ​កំពុង​សាកសួរ​អ្នក​ឧកញ៉ា​ គិត​ ធាង​ ។

សូម​បញ្ជាក់​ថា​ អ្នក​ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ តាម​ដីកា​របស់​តុលាការ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០នាក់​ និង​ គ្រឿង​ញៀន​ជិត​៥០គីឡូក្រាម​ ។

មាត្រា​៤៤​ កថាខណ្ឌ​ទី២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ ចែងថា”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជាបទ​សម្រួល​ឱ្យ​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទា​ទោស​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០លាន​រៀល​ទៅ​២០លានរៀល​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print