ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក និងប្រធានក្រុមហ៊ុន Alibaba បានបង្ហាញវត្តមាន អញ្ជើញមកទស្សនាប្រាង្គប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។ នេះបើតាមការអះអាងពី
មន្ដ្រីនគរបាលខេត្តសៀមរាប ដោយបញ្ជាក់
ទៀតថា៖ ក្រោយបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកពេញចិត្តកំពុងស្នាក់អាស្រ័យដ៏សុខដុម នៃប្រទេសសន្តិភាព។
លោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប គឺលោកមានបំណង ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីបានបញ្ជាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ។
មន្រ្តីបានបញ្ជាក់ថា៖ លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៀត បន្ទាប់ពីស្នាក់នៅខេត្តសៀមរាប លោកមានក្តីរំភើបពីការរីកចម្រើន សុខសន្តិភាព នៃប្រទេសកម្ពុជា៕
ដោយ៖ សិលា