ភ្នំពេញ៖ ក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីគណៈកម្មធិការសហប្រតិបត្តិការយោ ធារួម(JDCC)កម្ពុជា-ហ្វីលីពីនរវាងលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការ ពារជាតិ និង ឯកឧត្តម Ricardo A David JR អនុរដ្ឋមន្ត្រី ក្រសួងការពារ ជាតិ ហ្វីលិពីន នាថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នៅសាលប្រជុំក្រសួងការពារជាតិ មានការចូលរួមពីមន្ត្រីជំនាញ ការពារជាតិ និងមន្ត្រីការទូតហ្វីលីពីនផងដែរ ។លោកនាយឧត្តម សេនីយ៍ នាង ផាតនិងលោក Ricar do A David JR បានលេីកឡេីងរួមគ្នា អំពីសារៈសំខាន់ ដែលជាវេទិការមួយសម្រាប់អន្តរកម្មប្រកបដោយផ្លែផ្កា ក្នុងការពង្រឹងបន្ថែ មទៀត ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។ នេះជាលេីកទីមួយហេីយ ដែលក្រសួងការពារជាតិទាំងពីរ បានឯក ភាពរៀបចំ កិច្ចប្រជុំគណៈកម្មធិការ សហប្រតិបត្តិការយោធារួម កម្ពុជា- ហ្វីលីពីន បន្ទាប់ពីមានការចុះអនុស្សារណៈយោគយល់គ្នា កាលពីចុងឆ្នាំ ២០១៧ នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលី ពីន រវាងថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំងពីរ ថ្នាក់រដ្ឋលេខាធិការ ។ ដំណេីរទស្សនកិច្ចនេះ មិនត្រឹមតែបង្កេីន កិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែអាចចាត់ទុកជាការវិវត្តវិជ្ជមា នមួយសម្រាប់កងទ័ព ក៏ដូចជាប្រជាជនប្រទេសទាំងពីរ កម្ពុ ជា-ហ្វីលីពីន ឆ្ពោះទៅការប្តេជ្ញាចិត្ត និងប្រឹងប្រែងរួមគ្នា ទទួល បានជោគជ័យក្នុងផែនការ អភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការការពារជាតិយេីងផងដែរ៕
ដោយ៖ សុខដុម