រថយន្តឃ្លុបបុករះរុញកៀបរថយន្ត៤គ្រឿង ម៉ូតូកង់បីមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្តកូរ៉េឃ្លប់ចំណុះ៣តោនមួយគ្រឿង លឿនជ្រុលហ្វ្រាំងមិនជាប់បុករះរថយន្តចំនួន៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿងរុញ គៀបជាប់គ្នា ក្នុងដំណើរស្រប​ទិស បង្កឲ្យកកស្ទះចរាចរណ៍ ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ត្រង់
ចំណុច​​​​ភ្លើងស្តុប ផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពនៅកន្លែង ពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តផ្តើមបង្ក ម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ ចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1380 ជារថយន្ត របស់ក្រុមហ៊ុនដឹកក្រដាស បើក​ល្បឿន​លឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុករថយន្តសាំយ៉ាង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5024 ខ្ទេចគូទក្រោយ ហើយរេទៅបុករុញ រថយន្ត កូរ៉េ ឃ្លប់ ម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ​2AC-3131 ទៅផ្ទប់ជាមួយរថយន្តស្ទូច ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5918 ហើយ​រថយន្តបន្តកៀរ ម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-2421 រងខូចខាតខ្ទេចគូទក្រោយរុញទៅឡើងខឿនចិញ្ចើមផ្លូវ ហើយហេតុការដែលរថយន្តបង្កបើកបុករុញ រថយន្តសាំយ៉ុងនោះ បានរុញបន្តទៅបុក រថយន្តហុីយ៉ាន់ដាយ ប្រភេទទំនើបមួយគ្រឿង ដែលបើកខាងមុខគេ តែខូចខាតបន្តិចបន្តួច មិនបាននៅទាមទាររកសំណងឡើយ បន្តដំណើរចាកចេញទៅបាត់ បន្សល់ទុកតែរថយន្តចំនួន៤គ្រឿង ម៉ូតូកង់បីមួយគ្រឿង នៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើបង្កឲ្យកកស្ទះចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចចុះទៅសម្រួលយករថយន្តក្នុងគ្រោះថ្នាក់ ទៅដាក់កៀនខាង រង់ចាំជំនាញមកវាស់វែង ដើម្បីរកដំណោះស្រាយ តាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print