ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ទៅលើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនសំចៃមា ត់ថា ការចេញបទបញ្ជារបស់លោកគ្មានប្រសិ ទ្ធភាព ថែមទាំងធ្វើឲ្យក្រុមអ្នកបើ ករថយន្តធំៗចូលក្រុងពេលថ្ងៃជា រៀងរាល់ថ្ងៃ មិនខ្វល់បទបញ្ជាសោះឡើយ។
ជាក់ស្ដែង មានស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យត្រូ វរថយន្តធន់ធំបើកបុកពីក្រោយជ្រុ លកិនស្ត្រីម្នាក់ស្លាប់យ៉ាងអាណោ ចអាធម៌ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹ កថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនី រ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្តីស្ត្រីជាអ្នកឌុបបា នឲ្យដឹងថា ដំបូងឡើយរូបគាត់រួមទាំងស្ត្រី រង់គ្រោះបានចូលទិញសម្ភារក្នុងផ្ សារស្ទឹងមានជ័យថ្មី ដើម្បីយកទៅរួមបុណ្យចម្រើនព្រះ ជន្ម ក្រោយទិញរួចរាល់ក៏បានជិះម៉ូតូមួ យគ្រឿងម៉ាក TODAY ពណ៌ត្រួយចេក ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈជិះដល់ចំណុចកើតហេតុក៏មា នរថយន្តធន់ធំមួយគ្រឿងម៉ាក ហីុយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3E 0515 បើកលឿនស្របគ្នាបុកពីក្រោយបណ្តា លអោយស្ត្រីដែលជាអ្នកជិះពីក្រោ យធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិ នក្បាលផ្ទុះធ្លាយខួរខ្ទេតពេញផ្ លូវស្លាប់យ៉ាងអាណោចអាធម៌នៅនឹងចំ ណុចកើតហេតុ ចំណែករូបខ្លួនជាអ្នកឌុបមិនមា នរងរបួសនោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានករណីនេះតៃកុងរថយន្តរួ មនឹងរថយន្តបង្កត្រូវបានសមត្ថកិ ច្ចឃាត់បានភ្លាមៗ ហើយចំពោះអត្តសញ្ញាណសពស្ត្រីខា ងលើមានឈ្មោះ ស៊ុន សួង អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។
ប្រភពដដែលបន្តថា ជុំវិញគ្រោះថ្នាក់ចរាចរនេះសមត្ ថកិច្ចជំនាញបានចុះមកវាស់វែង ត្រង់ចំណុចកើតហេតុរួចអូសយករថយន្ តបង្កនឹងម៉ូតូរបស់ស្ត្រីរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរា ជធានីភ្នំពេញរង់ចាំដោះស្រាយនាពេ លក្រោយ ចំណែកសាកសពស្ត្រីខាងលើត្រូវបា នធ្វើលិខិតប្រគល់ជូនសាច់ញាតិដឹ កយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្ រុកកំណើត ៕ ដោយ៖ ភារ៉ា ដង្កោ