ក្រុមហ៊ុនអាកាសចរណ៍​ជាច្រើនជុំវិញពិភពលោក ផ្អាកហោះហើរប្រភេទយន្តហោះ Boeing 737 MAX

ចែករំលែក៖

ក្រោយគ្រោះថ្នាក់ពីលើក កន្លងមកនៅប្រភេទយន្តហោះ Boeing 737 MAX បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានចេញ​ប្រកាស ផ្អាកយន្តហោះប្រភេទ Boeing737​max ដរាបណា មិនទាន់​មាន​ការ​បំភ្លឺ​ពីក្រុមហ៊ុន​Boeing ទាក់ទិននឹងបញ្ហាសុវត្ថិភាព របស់យន្តហោះប្រភេទថ្មីនេះ។ ក្នុងរយៈ ៥ខែ​មានគ្រោះថ្នាក់ប្រភេទយន្ត​ហោះនេះដល់ទៅ​២គ្រឿង ដោយមិនដឹងពីមូលហេតុច្បាស់លាស។

ហេតុការគ្រោះថ្នាក់ខាងលើ ក្រុមហ៊ុន​ផលិតយន្តហោះ​ Boeing  ប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ពីមហាជន ហើយអាចនឹងត្រូវផ្អាកការផលិតដើម្បី​ ត្រួតពិនិត្យ មូលហេតុឲ្យបានច្បាស់លាស់។

តាមរបាយការពីក្រុមហ៊ុន ប្រភេទយន្តហោះ Boeing737​max មានគេកាម៉ង ទិញដល់ទៅ ៥០១១គ្រឿង​។ យន្តហោះប្រភេទ Boeing 737Max នេះ​ ជាយន្តហោះប្រទេសថ្មី ហើយដែលក្រុមហ៊ុន​Boeing កំពុងផលិត យ៉ាងសស្រាក់សស្រាំ ដើម្បីប្រគល់ទៅតាមការកុម្ម៉ង់។ ជាមួយនឹងករណី​ធ្លាក់ ដល់ទៅ២ដងផ្ទួនៗគ្នា​ ​ក្នុងរវាងប្រមាណជាង៤ខែបែបនេះ ក្រុមហ៊ុនBoeing ប្រាកដ ជាកំពុងតែជួបបញ្ហា មិនស្ទើរទេ។ ក្រុមហ៊ុន ត្រូវតែដោះស្រាយ​បំភ្លឺ ដើម្បីកុំឲ្យអ្នកដំណើរ​ មានការព្រួយបារម្ភ។ ចាប់​ពីពេលនេះទៅ អ្នកដំណើរ​ ដែលត្រៀមខ្លួនឡើងជិះយន្តហោះ ប្រភេទBoeing 737Max នេះ ប្រាកដជាត្រូវភ័យបារម្ភហើយ ពីសុវត្ថិភាពខ្លួន ដរាប​ណា​ក្រុមហ៊ុនផលិតយន្តហោះ មិនផ្តល់ការពន្យល់ច្បាស់លាស់ ទាក់ទិននឹងករណីធ្លាក់ទាំង២ដងនេះ។

យន្តហោះ Boeing 737Max នេះជាប្រភេទយន្តហោះចម្ងាយមធ្យម ហើយចែកចេញជា៤ថ្នាក់ទៀត។ តែ​កាលពីខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន Boeing បានសម្រេចព្យួរការ​ហោះហើរ​សាកល្បងយន្តហោះនេះ ដោយសារតែមានបញ្ហា លើម៉ាស៊ីនយន្តហោះ ដែលផលិត​ដោយ​ក្រុមហ៊ុន CFM។ ក្រុមហ៊ុននេះ ជាការសហការគ្នា រវាងក្រុមហ៊ុន General Electric​ របស់អាមេរិក និងក្រុមហ៊ុន Safran របស់បារាំង។ ក្រោយមក នៅអំឡុងឆ្នាំ ២០១៨​ យន្តហោះ Boeing 737Max ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍។

បើយោងតាមឯកសាររបស់Boeing កាលពីខែមករា យន្តហោះ Boeing 737Max មានគេកុម្មង់សរុប ចំនួន៥០១១គ្រឿង ដែលត្រូវផលិតឲ្យរួចរាល់អស់ ក្នុងរវាង៧ឆ្នាំ។ បច្ចុប្បន្ន Boeing បានផលិតរួចរាល់ និងប្រគល់ឲ្យអ្នកទិញ ប្រមាណជា៣៥០គ្រឿងហើយ។ យន្តហោះ​មួយ​តម្លៃ ចន្លោះពី ៩៩ ទៅ ១២៩លានដុល្លារ។

Boeing 737 ជាប្រភេទយន្តហោះ ដែលគេ​និយមប្រើបំផុត។ Boeing737 ប្រភេទចាស់ ត្រូវបាន​Boeing​​ផលិត​​លក់ បានដល់ទៅ​១ម៉ឺនគ្រឿង។ ការលក់ Boeing 737 គឺវាស្មើនឹង ៦៤%នៃចំណូលរបស់ក្រុមហ៊ុននេះ។ ដូច្នេះមិនមែនជារឿងលេងសើចទេ សម្រាប់ Boeing។ ភាគហ៊ុនរបស់ Boeing អាចនឹងធ្លាក់ថ្លៃ ព្រោះអ្នកវិនិយោគគេភ័យបារម្ភ​។ មួយវិញទៀត Boeing 737Max នេះមានគូប្រជែងដ៏ធំ គឺ Airbus 320 Neo របស់បារាំង ដែលកំពុងដណ្តើមទីផ្សារគ្នាសម្បើមណាស់។

នៅពេលនេះ ប្រទេសសិង្ហបុរី ប្រកាស ផ្អាកដំណើរការយន្តហោះ Boeing 737 MAX ក្រោយហេតុការណ៍ធ្លាក់ នៅអេត្យូពី។ ក្រៅពីនេះមាន ប្រទេសជាច្រើននៅក្នុងតំបន់ និងជុំវិញពិភពលោក បានប្រកាសផ្អាកប្រើប្រាស់យន្តហោះ ប៊ូអ៊ីង Boeing 737 MAX 8 នេះ ។ ម្សិលមិញ អាជ្ញាធរចិនបានប្រកាសផ្អាកប្រើយន្តហោះ Boeing 737 MAX 8 ដោយខ្លាចអំពីបញ្ហាសុវត្ថិភាព ខណៈដែលមានហេតុការណ៍ធ្លាក់ស្រដៀងគ្នា បន្តបន្ទាប់ ។ នៅថ្ងៃនេះ សិង្ហបុរីក៏បានប្រកាសផ្អាកប្រើប្រាស់យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុននៅអាមេរិកនេះដែរ ។

 

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី កាលពីថ្ងៃទី១២ ខែមីនា បានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ន រាល់ជើងហោះហើរ Boeing 737 MAX ដែលបាននិងកំពុងហោះហើរលើដែនអាកាសរបស់ខ្លួន ។

ជាមួយគ្នានេះដែរ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAA) បាននិយាយថាខ្លួនមិន ពិចារណាក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់យន្តហោះ Boeing 737 MAX 8 នៅក្នុងប្រទេសឡើយ បន្ទាប់ពីយន្តហោះ ប្រភេទនេះបានជាប់ពាក់ព័ន្ធក្នុងការគ្រោះថ្នាក់២ដងក្នុងរយៈពេល៥ខែដែលបណ្ដាលឲ្យនៅលើយន្តហោះទាំងអស់ស្លាប់។នេះបើយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម។

កាលពីថ្ងៃចន្ទប្រធានក្រុមហ៊ុន CAA លោក Dinh Viet Thang បាននិយាយថាគ្មានក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងប្រើយន្តហោះនោះទេ។ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានបញ្ជាទិញយន្តហោះប្រភេទ 100 737 MAX នៅចុងខែកុម្ភៈដោយរាប់បញ្ចូលទាំងយន្តហោះ 80 737 MAX 10 និង 20 នៃម៉ូដែល MAX 8 នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបជាមួយមេដឹកនាំវៀតណាមនៅទីក្រុងហាណូយមុនកិច្ចប្រជុំកំពូលលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

លោក Thang បានលើកឡើងថា: «យន្តហោះទី 1 ត្រូវបានគេរំពឹងថានឹងត្រូវប្រគល់នៅខែតុលា»។ «នៅព្រឹកនេះយើងបានជួបប្រជុំគ្នាអំពីបញ្ហានេះហើយបានសម្រេចចិត្តថាយើងនឹងមិនពិនិត្យឡើងវិញនូវអាជ្ញាប័ណ្ណសម្រាប់ប្រើប្រាស់យន្តហោះ Boeing 737 MAX ឡើយ រហូតដល់មូលហេតុត្រូវបានកំណត់ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកចាត់វិធានការដោះស្រាយត្រឹមត្រូវ។ ” ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print