ម៉ូតូសណ្តោងរុឺម៉កដឹកបំពង់ទុយោជ័រជ្រុលចង្កូតបុករថយន្តហាយឡេនឌើ ពីក្រោយសង១៧០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កដឹកបំពង់ទុយោជ័រជ្រុលចង្កូតបុករថយន្តហាយឡេនឌើ ពីក្រោយបណ្តាលឲ្យបែកស្តុបរថយន្តផ្នែកខាងឆ្វេង ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង9ព្រឹកថ្ងៃទី9 ខែកក្កដា ឆ្នាំ2015 នៅតាមបណ្តោយផ្លូវលេខ6 ខាងមុខផ្លូវចូលបូរី
សុភមង្គល ស្ថិតនៅក្នុងភូមិ3 សង្កាត់-ខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាអ្នកបើករុឺម៉កម៉ូតូមានឈ្មោះ សុ ធី អាយុ18ឆ្នាំ ស្នាក់ម្តុំផ្សាស៊ីឡិប ចំណែក​រថយន្ត​រងគ្រោះម៉ាកហាយឡែនឌរ័ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-6937 បើកបរ និងរួមដំណើរដោយមនុស្សប្រុសស្រី2នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ ហើយមិនមានអ្នករងរបួសឡើយ រីឯរថយន្តរងការខូចខាតបែកស្តុប និងកាងខាងឆ្វេង។
ប្រភពពណ៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡេនឌើបើកបរតាមបណ្តោយផ្លូវជាតិលេខ6 ក្នុងទិសដៅពីត្បូងទៅជើង ចំណែករុឺម៉កបង្ក​ដឹកទុយោជ័រចេញពីម្តុំផ្សារស៊ីឡិបមកដាក់អោយម៉ូយម្តុំជ្រោយចង្វាបើកបរស្របទិសគ្នាខណៈមកដល់ចណុចកើតហេតុដោយសាររុឺម៉កបើកបរក្នុងល្បឿនលឿនពេកជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តផ្នែកខាងឆ្វេងបណ្តាលអោយបែកស្តុបនិងបែកកាងតែម្តង។ ក្រោយពេលកើតហេតុម្ចាស់រថយន្តទាមទាសំណងចំនួន200ដុល្លារ តែភាគីខាងម៉ូតូសុំសង170ដុល្លា ហើយភាគីខាងរថយន្តព្រមទទួលយកដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ជ្រោយពេជ្រ

image2 (1)

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print