តាមដំណឹង ល្បីថា ឧកញ៉ា សុឹង សំអុល ត្រៀមចេញឈើ៥ឡានយីឌុប ពីស្រុកកោះញែក ក្នុងយប់នេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពិតជាព្រហើនមែន ប្រសិនជា ឧកញ៉ា សុឹង សំអុល ព្យាយាមដឹកឈើចេញពីស្រុកកោះញែក ខណៈក្រុមហ៊ុនម៉ាស្ទ័ខេសាន់ របស់គាត់បានផុតសុពលភាពលិខិតអនុញ្ញាតនោះ។ តាមគម្រោងឧកញ៉ា សុឹង សំអុល ត្រូវដឹកឈើចេញពីក្រុមហ៊ុន95 ដើម្បីបន្លំជាឈើស្របច្បាប់ ប៉ុន្តែករណីជាក់ស្តែងក្រុមហ៊ុន95មានច្បាប់មែន គ្រាន់តែមិនទាន់មានឈើកាត់PCនៅឡើយ។ ដូច្នេះបើឧកញ៉ា សុឹង សំអុល ដឹកឈើចេញពីតំបន់នោះ គឺជាការបន្លំភ្នែកសមត្ថកិច្ច ជំនាញ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មិនបានធ្វើអធិប្បាយក្នុងរឿងនេះ តាមទូរស័ព្ទជាមួយអង្គភាព នគរដ្រេហ្គន នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ រឿងនះខ្ញុំមិនបានដឹងទេ អាចសួរទៅកាន់ខាងរដ្ឋបាលព្រៃឈើគេធ្វើកិច្ចការនេះ។ ដោយឡែកលោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បញ្ជាក់ថា៖ លោកអត់ដឹងនៅឡើយទេ ខណៈមានភារកិច្ចមកប្រជុំនៅរាជធានីភ្នំពេញ ហើយបានប្រគល់ភារកិច្ចអោយគេជំនួស។
តាមដំណឹងមួយចំនួន និងបងប្អូនសហគមន៍បានរាយការណ៍មកថា៖ ក្រុមហ៊ុនម៉ាស្ទ័ខេសាន់ របស់ឧកញ៉ា សុឹង សំអុល បានផុតសុពលភាពលិខិតអនុញ្ញាតហើយ(ផុតPC) ប៉ុន្តែព្យាយាមកាប់ឈើពីតំបន់េផ្សងៗយកមកដាក់រាយប៉ាយនៅចំណុច (ឡាហត) និងចំណុច ឆក់ដែក ស្រុកកោះញែក អតីតៈដីរបស់ឈ្មោះអៀង ដោយមានការដាក់បារ៉ាស់យាមកាមពីក្រុមសន្តិសុខ ប៉ុន្តែសមត្ថកិច្ចអាចមានឱកាសស្រាវជ្រាវផ្តិតយករូបទិដ្ឋភាពជាក់ស្តែងពីគំនរឈើទាំងនោះ ឈានដល់បង្ក្រាបបាន ព្រោះគំនរឈើនៅមិនដល់១គីឡូម៉ែត្រពីបារ៉ាស់នោះឡើយ។
បច្ចុប្បន្នមានឈ្មោះ(ម៉ុក)ជាអ្នកកេណ្ឌប្រមូលមនុស្សអោយកាប់ អារឈើ ហើយឈ្មោះ(ខុន)ត្រូវជាប្អូនថ្លៃឧកញ៉ា សុឹង សំអុល និងជាមេការផងនោះ ចាំប្រមូលទិញ និងដឹកជញ្ជូន។ ឈើមួយចំនួនត្រូវបានដឹកចេញពីចំណុច (ឡាហត) និងចំណុច ឆក់ដែក ស្រុកកោះញែក មកដាក់ក្នុងក្រុមហ៊ុនម៉ាស្ទ័ខេសាន់ ស្របពេលក្រុមហ៊ុននេះអត់PC ។ ក្រៅពីនោះនៅមានការដឹកឈើហ៊ុបប្រភេទ សុក្រំ ខ្លុម ឈើទាល ឈើក្រហម និងដំណើរការម៉ាសុីនអារឈើ យ៉ាងគឃ្លើនច្បាប់ក្នុងក្រុមហ៊ុនម៉ាស្ទ័ខេសាន់។
បើឧកញ៉ា សុឹង សំអុល មានករណីលោតឆ័ត្រចេញឈើយប់នេះ អាចប្រឈមនិងការបង្ក្រាបដោយសមត្ថកិច្ច ក្នុងនោះមានច្រើនស្ថាប័នកំពុងពង្រឹងទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋនបាលព្រៃឈើ។
សូមបញ្ជាក់ថា៖ ខាងកម្លាំងមានសមត្ថកិច្ច ខាងជំនាញមានឱកាសចុះបង្ក្រាបបានគ្រប់ពេលនៅចំណុច (ឡាហត) និងចំណុច ឆក់ដែក ស្រុកកោះញែក និងឈើមួយចំនួនធំនៅក្នុងក្រុមហ៊ុនម៉ាស្ទ័ខេសាន់ ព្រោះសុទ្ធតែឈើគ្មានច្បាប់ ហើយក្រុមហ៊ុនម៉ាស្ទ័ខេសាន់ ក៏គ្មានឈើ គ្មានPC តែឧកញ៉ា សុឹង សំអុល ព្យាយាមនិងមុខរបរដ៏ផ្កាប់មុខនិងមុខរបរនេះ ទាំងប្រឈមការបង្ក្រាប៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print