ប៉ោយប៉ែតៈ គួរឲ្យសង្វេកសពពលករខ្មែរ៣នាក់ ស្លាប់នៅប្រទេថៃបញ្ជូនឲ្យសាច់ញ្ញាតិក្នុងតែមួយតាមច្រទ្វារអន្តជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងវត្តបាលិលេយ្យឋិតក្នុងភូមិក្បាលស្ពាល១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីធ្វើបុណ្យនៅស្រុក កំណើត។
សពរងគ្រោះទី១ឈ្នោះសួន ស៊ីចិនភេទប្រុសអាយុ២៣២ឆ្នាំរស់នៅភូមិសំរោងឃុំធ្មេញត្រីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សាច់ញ្ញាតិបញ្ជាក់ថាៈសពរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៌នៅប្រទេសថៃកាលពីយប់ថ្ងៃទី១២ខែមីនាឆ្នាំ២០១៩នៅក្នុងខេត្តឆាក់ឆឺងសៅ ។ រងគ្រោះត្រូវរថយន្តធុនតូចពីគ្រឿងជែងគ្នាជ្រុលចង្កូតមកបុកគ្រាដែលរងគ្រោះជិះម៉ូតូបត់ចូលផ្លូវលំសំដៅមកបន្ទប់ស្នាក់នៅ។ចំណែក រថយន្តបង្ករត្រូវសមត្ថកិច្ចថៃចាប់បានបន្ទាប់ពីបង្ករហេតុ។
សពរងគ្រោះទី២មានឈ្មោះឌុយតឿហៅឡាភេទប្រុសអាយុ23ឆ្នាំជាកម្មកររោងចក្រដែកនៅប្រទេសថៃមានទីលំនៅភូមិចម្លាក់ឃុំចកស្រុកអូររាំងឱខេត្តត្បូងឃ្មុំ។
ឱពុកកជនរងគ្រោះឈ្មោះឌុយឌឿកអាយុ52ឆ្នាំប្រាប់ថាកូនប្រុសរបស់គាត់បានស្លាប់ដោយសាររបូតគ្រីបដែកធ្លាក់ពីរថយន្តសង្កត់កាលពីព្រឹកថ្ងៃទី12មិនា2019ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសាមុទ្របាកាន។
សពរងគ្រោះទី៣មានឈ្មោះលៀង សៃណយភេទស្រីអាយុ២២ឆ្នាំរស់នៅឃុំកំពងក្ដីស្រុកជីក្រែងខេត្តសៀមរាប(ជាកម្មករនៅប្រទេសថៃ)។
សាច់ញ្ញាតិប្រាប់ថាស្រ្តីរងគ្រោះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៌កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០១៩នៅកំណាត់ផ្លូវជាតិលេខ៣០៤ឋិតក្នុងស្រុកមហារ៉ាខាមខេត្តឆាកឆឺងសៅ(ថៃ)ដោយរថយន្តថៃដឹកពលករខ្មែរក្រឡាប់ធ្លាក់ផ្លូវ។
គួររំលឹកថាៈពលករខ្មែរស្លាប់០១នាក់ របួសធ្ងន់០៦នាក់ក្នុងករណីក្រឡាប់រថយន្ត កាលពីម៉ោង ០៦ព្រឹក ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ នេះដោយករណី ក្រឡាប់រថយន្តឈ្នួល ដឹកពលករខ្មែរ ចំនួន ១០នាក់ មកពីតំបន់ ប្រារ៉ាមសង ទៅព្រំដែនប្រទេសកម្ពុជា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ផ្លូវ នៅលេីផ្លូវជាតិ ៣០៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨៥-៨៦ស្ថិតនៅក្នុងស្រុកមហាសារ៉ាខាម ខេត្តឆាក់ឈេីងសៅ ប្រទេសថៃ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខាងលើនេះន បណ្ដាលឲ្យស្ត្រីជាពលករខ្មែរម្នាក់ ឈ្មោះ លៀង សៃណយ អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពលករចំនួន០៥នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពេលកេីតហេតុជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាវ ខេត្តឆាក់ឈេីងសៅ។ ចំណែកឯមូលដែលបង្កឲ្យកើតគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ សមត្ថកិច្ចថៃកំពុងធ្វើការសាកសួរអ្នកបេីករថយន្តខាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ វណ្ណា