លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន តែងយកចិត្តទុកដាក់គិតគូខ្ពស់ ពីធុរៈ ទុក្ខលំបាកដល់មន្ត្រីក្រោមឱវាទ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានបទបញ្ជា និងការណែនាំ​​ របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការចុះជួយដល់កម្លាំងអាវុធហត្ថគ្រប់រូប ដែលជួបការលំបាកផ្សេងៗជាយថាហេតុ គឺនៅរសៀលថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន និងសហការី បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចូលរួមបុណ្យសពឪពុក លោកអនុសេនីយ៍ត្រី សំ ភិញ នាយក្រុមទី១ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយជរាពាធ ដល់លំនៅដ្ឋានបុណ្យសព។
អំណោយរួមមាន ៖ ថវិកា ចំនួន ៧១០,០០០រៀល អង្ករ ១០០គ.ក មី ០៤កេស ទឹកស៊ីអ៊ីវ ០២យួរ ទឹកត្រី ០២យួរ និងទឹកបរិសុទ្ធ ២០យួរផងដែរ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print