ឪពុកដ៏ឃោឃៅ និងតិរច្ឆានបំផុត លើកដៃប្រើហិង្សា ធ្វើទារុណ្ឌកម្ម មកលើកូនប្រុសខ្លួនឯង អាយុ៣ឆ្នាំ រហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្រីណាមិនយំ ម្តាយគេ ម្តាយយើង កូនគេ កូនយើង ពេលឃើញប្តី ជាឪពុកចរិកជាសត្វតិរច្ឆាន ប្រើហិង្សា ធ្វើទារុណ្ឌកម្មមកលើកូនខ្លួនឯង ទើបមានអាយុ៣ឆ្នាំរហូតដល់ស្លាប់យ៉ាងនេះ…? ។
បុរសម្នាក់ត្រូវបានបងប្អូនខាងប្រពន្ធ ប្តឹងនគរបាលខណ្ឌជ្រោយចង្វារ ឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ដោយបន្ទាប់ពីបានប្រើហឹង្សាទៅលើកូនប្រុសអាយុ៣ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវីត ទាំងវេទនាបំផុត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាជន និងសំណូមពរអោយតុលាការចាត់វិធានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ការឃាត់ខ្លួនបន្ទាប់ពីឪពុកនិងម្តាយនាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះណៃ រិទ្ធីអាយុ២២ឆ្នាំ ត្រូវជាឪពុកក្មេងប្រុសដែលស្លាប់ អាយុ៣ឆ្នាំ និងប្រពន្ធឈ្មោះ ស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមមន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា៖ បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហឹង្សា ទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន គួរអោយអាសូ។
មន្រ្តីនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងទៀតថា៖ បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ជាឪពុក យកមកសាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យសពផងដែរ ។
មន្រ្តីនគរបាលក៏បានបន្តថា៖ ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺផង ហើយការឃាត់ខ្លួនបុរសជាឪពុកដោយសារតែគាត់បានប្រើហិង្សារមកលើកុមារស្របពេលមានជម្ងឺ ដោយហិង្សានេះមិនបណ្តាលអោយស្លាប់ភ្លាមៗនោះទេ ប៉ុន្តែបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យគន្ធបុប្ផា។
បើតាមស្រ្តីឈ្មោះស្រេង សុភ័ក្រ ត្រូវជាម្តាយក្មេង បានឲ្យដឹងថា៖ កូនប្រុសរបស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ។
ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួនឈឺប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមិនា នេះ កូនប្រុសក៏បានសន្លប់ ហើយខ្លួនក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា ហើយត្រូវគ្រូពេទ្យឲ្យដឹងថា៖ កូនមានជំងឺសួតរលាកបំពង់ក និងមានបញ្ហាខួរក្បាល ។ នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ក៏បានដាច់ខ្យល់ស្លាប់ និងបាននាំទៅបូជានៅវត្តវ៉ារិន្ទហៅវត្តព្រែកលៀប ដោយសាតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាមជាំក៏បានប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង ។
ស្ត្រីរូបនេះនៅមានចិត្តស្រឡាញ់ប្តី មានចេតនាលាក់លៀម អំពើហិង្សារបស់ប្តីមកលើកូន ដែលធ្វើទារុណ្ឌ និងស្លាកស្នាមពេញខ្លួន ។
ទោះជាមានការលាក់លៀមក៏ដោយក៏ខាង
បងប្អូន ខាងម្តាយក្មេងរងគ្រោះបានឲ្យដឹងថា ៖កន្លងមក បុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួនឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថាតែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៍បានប្រើហឹង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ផងដែរ ។ ដោយបានឃើញញឹកញាប់ពីសកម្មភាពឪពុកក្មេង ជាអ្នកធ្វើទារុណ្ឌកម្ម ហិង្សាវាយធ្វើបាប រហូតដល់សម្លាប់ ក៏បានសម្រេចចិត្តប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌។
បន្ទាប់ពីឃាត់ខ្លួនបុរសជាឪពុករួចហើយ ក៏មានសាកសួរចំពោះទីតាំងកើតហេតុ ដោយនគរបាលខណ្ឌជ្រោយចង្វារដឹងថា ជាទីតាំងនៅទឹកដីខណ្ឌដង្កោ ទើបប្រគល់ខ្លួនជនសង្ស័យខាងលើឲ្យទៅនគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីបន្ត ៕

...

ដោយ៖ ជឹម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print