ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេ ត្តព្រះសីហនុបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧:៥០នាទី មានគ្រោះថ្នាក់ការងារមួយ បណ្តាលឲ្យស្លាប់ជនជាតិចិន ម្នាក់ក្នុងពេលកំពុងធ្វើកា រ លើកផ្ទាំងថ្មចេញពីទូកុងទីនរ័ ស្រាប់តែដាច់ខ្សែកាបយោងបណ្តា លអោយ ថ្មម៉ាបគាបសង្កត់ជាប់ អស់រយៈពេលជិត២ម៉ោង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយគាស់យកចេញបាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ 888 ប៉ុន្ដែជនរងគ្រោះបានស្លាប់បាត់ បង់ជីវិតទៅហើយ ។
ទីតាំងកើតហេតុ នៅសិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ) ។
ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE 55991551មានសុពលភាពដល់ថ្ងៃទី 22.7. 2025 មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់ក្រុមហ៊ុនវ័នឆាវ។
សាកសពបានដឹកទៅរក្សាទុកនៅ (វត្តក្រោម) ដើម្បីចាត់ចែងតាមរបៀបសាសនា ៕ ឆ្លាម សមុទ្រ