អ៊ីរ៉ង់បានធ្វើសមយុទ្ធដោយមានយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បំពាក់អាវុធវាយប្រហារដោយជោគជ័យ ទៅលើគោលដៅនានានៅតំបន់ជិតឈូងសមុទ្រ Hormuz ។
កម្លាំងទាហានបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC)បានបញ្ជាក់ថា សមយុទ្ធធ្វើឡើងនៅថ្ងៃទី១៤ខែមីនា ហើយបានសាក ល្បងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿង ផលិតដោយខ្លួនឯង បំពាន់អាវុធ វាយប្រហារទៅលើគោលដៅផងដែរ។ នេះជាលើកទីមួយដែលអ៊ីរ៉ង សាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធ ដោយពីមុន មានតែយន្តហោះស៊ើបការណ៍តែប៉ុណ្ណោះ ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់បានរីកចំរើនយ៉ាងខ្លាំងក្នុងវិស័យផលិតអាវុធការពារជាតិ ក្នុងនោះមានយន្តហោះគ្មានមនុស្សបើក វាយលុក ។
សមយុទ្ធខាងលើរបស់អីរ៉ង មានឈ្មោះថា “Towards al-Quds 1” រៀបចំឡើងដោយកម្លាំង ទាហានអាកាសអ៊ីរ៉ង់ IRGC ។ យន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងប្រភេទ RQ-170 អាចបំបាំងកាយ ផលិតដោយអ៊ីរ៉ង់ ហើយយកគំរូទៅតាមយន្តហោះ Sentinel របស់អាមេរិក។
លោក Salami មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ការសាកល្បងខាងលើទទួលបានជោគជ័យដោយ យន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើគោលដៅដោយជោគជ័យ។ លោកបន្តទៀតថា កម្លាំងទាហានអ៊ីរ៉ង់មានសម្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារ ៕