ប្រើហិង្សានិងគំរាមសម្លាប់ ប្អូនស្រីប្ដឹងនគរបាលចាត់ការតាមច្បាប់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញព្រហ្មទណ្ឌក្រុងពោធិ៍សាត់ ឃាត់ខ្លួនបុរសម្នាក់យកមកសួរនាំ ក្រោយទទួលបណ្ដឹងពីប្អូនស្រីបង្កកើតនៅគ្រាជនសង្ស័យរូបនេះបានប្រើហិង្សា និងគំរាមសម្លាប់នាង ។
 ហេតុការណ៍ហឹង្សាក្នុងគ្រួសារខាងលើ បានអនុវត្តន៍ឡើងនៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
 របាយការណ៍នគរបាលផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃើញថា ជនសង្ស័យបង្កដែលក្រុមគ្រួសារទ្រាំពុំបាននោះឈ្មោះ រុន រៀម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ។
 របាយការណ៍នគរបាលបន្តថា ជនបង្ក(រុន រៀម)បានវាយដោយដៃជាច្រើននិងគំរាមសម្រាប់លើប្អូនស្រីបង្កើត ខណៈជនបង្កជាបងប្រុសប្រើប្រាសគ្រឿងញៀនជាប្រចាំហាមមិនស្ដាប់ សមត្តកិច្ចនគរបាលបាននាំយកមកបន្ដនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ បឹុម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print