បាញ់ប្រហារនៅញ៉ូវហ្សឺឡែន ជនដៃដល់ បាញ់បណ្តើរ​ Livestream បណ្តើរ

ចែករំលែក៖

ប្រទេសញ៉ុវហ្សឺឡែន ៖ បាញ់ប្រហារយ៉ាងព្រៃផ្សៃនៅក្នុងប្រទេសញ៉ុវហ្សឺឡែន សម្លាប់មនុស្ស​២៧នាក់​និងរបួសរាប់សិបនាក់ ។ សារព័ត៌មាន​ Dailymail ​បានផ្សាយថា៖ មកទល់ពេលនេះមានអ្នកស្លាប់២៧នាក់ និង ជិត​៥០នាក់រងរបួស​។
អ្វីដែលគួរឲ្យចាប់អារម្ភបំផុតនោះគឺ​ ជនដៃដល់ ពេល​បាញ់ប្រហារ ក៏បានយកទូរស័ព្ទថតផ្សាយផ្ទាល់តែម្តង ពីសកម្មភាពបាញ់ប្រហារ ទាំងនោះ យ៉ាងគឃ្លើន។
ពាក់ព័ន្ធនឹងការបាញ់ប្រហារ ប៉ូលិសញ៉ូវហ្សឺឡែនចាប់ខ្លួន ជនសង្ស័យ​៤នាក់​ពាក់ព័ន្ធការបាញ់ប្រហារយ៉ាងរន្ធត់ ស្លាប់និងរបួសជិត​៥០នាក់។
ប៉ូលិសញ៉ុវហ្សឺឡែនបានឲ្យដឹងថា៖ បានចាប់ខ្លួនជនសង្ស័យ​៤នាក់​ ក្រោយការបាញ់ប្រហារនៅព្រះវិហារ ពីរកន្លែងផ្សេងគ្នា ក្នុងប្រទេសញ៉ូវហ្សឺឡែន ។ ចំនួនអ្នកស្លាប់និងរបួសជិត ៥០នាក់​ តែមិនទាន់ដឹងចំនួនអ្នកស្លាប់និងរបួសច្បាស់លាស់។
ជនសង្ស័យ៤នាក់ដែលបានចាប់ខ្លួននោះ មាន ប្រុស​៣ស្រី​មួយ ។ សាក្សីនៅកន្លែងកើតហេតុលោក Robert Weatherhead បានឲ្យដឹងថា ជនបាញ់ប្រហារមានអាយុ​ប្រហែល​៣០ទៅ​៤០ឆ្នាំ ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីញ៉ុវហ្សឺឡែន លោកស្រី Jacinda Ardern ​​​បានបញ្ជាក់ថា នៅថ្ងៃទី​១៥ ខែមីនា គឺជាថ្ងៃ​ ខ្មៅងងឹតសម្រាប់ប្រទេសញ៉ូវហ្សឺឡែន ដោយត្រូវខ្មាន់កាំភ្លើង​បាញ់ប្រហារ​ នៅព្រះវិហារពីរកន្លែង បណ្តាលឲ្យមានអ្នកស្លាប់និងរបួស​ជិត​៥០នាក់ ។
សារព័ត៌មាន CNN ​បានផ្សាយថា៖ ការវាយប្រហារខាងលើ​កើតឡើងនៅព្រះវិហារ The Masjid Al Noor ​ក្នុងទីក្រុង​ Christchurch ។ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា៖ ខ្មាន់កាំភ្លើងមានពីរនាក់។
ព្រះវិហារទាំងពីរកន្លែងនេះ ស្ថិតនៅផ្លូវ Deans Avenue និង Linford Avenue ប្រទេសញ៉ូវហ្សឺឡែន ។ ប៉ូលិសបានព្រមានពលរដ្ឋពុំទៅកាន់ព្រះវិហារ ខ្លាចមានករណីស្រដៀងគ្នាកើតឡើង មូលហេតុនៃការបាញ់ប្រហារនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សព្វផ្សាយថា មនុស្សបានស្លាប់កើនឡើងដល់២៧នាក់ហើយ ខណៈដែលនៅទីប្រជុំ South Island ត្រូវបានបិទចរាចរណ៍ ប៉ូលិសកំពុងប្រមាញ់ជនបាញ់ប្រហារដែលនៅសេសសល់ ។ព័ត៌មានលម្អិត និងផ្លូវការ គឺមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ ។ ប៉ូលិសមិនទាន់បញ្ជាក់ថា មនុស្សប៉ុន្មាននាក់រងគ្រោះនោះដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print