យន្តហោះគ្មានមនុស្សបើក ដែលអុីរ៉ង់បានថតចម្លងពីអាមេរិក សាកល្បងដោយជោគជ័យ

ចែករំលែក៖

ប្រទេសអុីរ៉ង់៖ អុីរ៉ង់បានធ្វើសមយុទ្ធដោយមានយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បំពាក់អាវុធវាយប្រហារដោយជោគជ័យ ទៅលើគោលដៅនានា នៅតំបន់ជិតឈូងសមុទ្រ Hormuz ។
កម្លាំងទាហានបដិវត្តឥស្លាមអុីរ៉ង់ (IRGC)បានបញ្ជាក់ថា សយុទ្ធធ្វើឡើងនៅថ្ងៃទី ១៤ខែមីនា ហើយបានសាកល្បងយន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿង ផលិតដោយខ្លួនឯងបំពាក់អាវុធ វាយប្រហារទៅលើគោលដៅផងដែរ ។ នេះជាលើកទីមួយដែលអុីរ៉ង់ សាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធ ដោយពីមុន មានតែយន្តហោះស៊ើបការណ៍តែប៉ុណ្ណោះ ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អុីរ៉ង់បានរីកចំរើនយ៉ាងខ្លាំង ក្នុងវិស័យផលិតអាវុធការពារជាតិ ក្នុងនោះមានយន្តហោះគ្មានមនុស្សបើក វាយលុក ។
សមយុទ្ធខាងលើរបស់អុីរ៉ង់ មានឈ្មោះថា “Towards al-Quds 1” រៀបចំឡើងដោយកម្លាំង ទាហានអាកាសអុីរ៉ង់ IRGC ។ យន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿងប្រភេទ RQ-170 អាចបំបាំងកាយ ផលិតដោយអុីរ៉ង់ ហើយយកគំរូទៅតាមយន្តហោះ Sentinel របស់អាមេរិក ។
លោក Salami មន្ត្រីជាន់ខ្ពស់ អុីរ៉ង់បានបញ្ជាក់ថា៖ ការសាកល្បងខាងលើទទួលបានជោគជ័យ ដោយយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើគោលដៅដោយជោគជ័យ ។ លោកបន្តទៀតថា កម្លាំងទាហានអុីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារ ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print