បុរសតែងខ្លួនជាស្រី ខឹងប្រុសស្នេហ៍មិនព្រមរួមសុខរួមទុក្ខរស់នៅជាមួយគ្នាវិញ ប្រើហិង្សាជះទឹកអាសុីដដាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីស្រឡាញ់ ស្នេហាចូលខ្លួន និងតូចចិត្តគូកំណាន់មិនព្រមមករួមរស់ជាមួយខ្លួនបន្តទៀត បុរសតែងខ្លួនជាស្រី ផ្ទុះកំហឹងឈានដល់ប្រើហិង្សាជះទឹកអាសុីដដាក់ប្រុសស្នេហ៍បណ្តាលអោយរងរបួសរលាករលួយ​លើដងខ្លួននិងផ្ទៃមុខ តែជនសង្ស័យជះទឹកអាស៉ីត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។
ហេតុការខាងលើបានកើតឡើងកាលពី២០១៩វេលាម៉ោង២០ និង៣០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ ខណៈជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះដើម្បីសុំជួបចរចារអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើអោយជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាសុីតដាក់ជនរងគ្រោះបណ្តាលអោយរបួសត្រង់ផ្ទៃមុខនឹងទ្រូងតែម្តង។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ករណីមនុស្ស​ឃាតដោយចេតនា(ជះទឹកអាស៉ីត)បានកើតឡើង ចំណុចមុខសណ្ឋាគារឡឺម៉ុង អគារលេខ១៩៦ ផ្លវលេខ៣០៤​ក្រុម៣៩ ភូមិ០៥សង្កាត់បឹងកេងកងទី០២ខណ្ឌចំការមនរាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ទី៣ខណ្ឌចំការមនមុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ង់ រងរបួសត្រង់មុខនឹងទ្រូង ដងខ្លួន។
ជនសង្ស័យ ឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស(បុរសតែងខ្លួនជាស្រី) អាយុ៣៥ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាមជ័យ មុខរបរគ្មាន។
សូមជម្រាបថា ករណីជះទឹកអាស៉ីត បានលុបបំបាត់ស្ទើតែទាំងស្រុងទៅហើយដោយកម្ពុជាបានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទីមួយនៅក្នុងឆ្នាំ២០១៩ ផងដែរ ៕ ដោយ៖ ស រស្មី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print