ក្រសួងការបរទេសកម្ពុជាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងអំពើមនុស្សឃាតបាញ់សម្លាប់នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាជនកម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ​ក្នុងអំពើមនុស្ស​ឃាត​​បាញ់សម្លាប់មនុស្សជាច្រើននាក់នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែល ហ្សេឡង់ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ  ។

សេចក្តីថ្លែងឲ្យដឹងថា ក្រសួងការបរទេសកម្ពុជាបានចូលរួមសម្តែងនូវសមានចិត្តអាណិត អាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រឡាញ់ របស់ពួកគេ ក្នុងហេតុការណ៍បាញ់សម្លាប់នៅក្នុងវិហារឥស្លាម Al Noor និង Linwood នៅទីក្រុង Christchurch ប្រទេសណូវែលហ្សេឡង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print