អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសាររបស់លោកជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវអូរ៣ក្រុងព្រះសីហនុ កាល ពីម៉ោងជាង៩យប់ ថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៩ ។

មន្ត្រីមានសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ ដោយគ្រាន់តែដឹងជាបឋមថា ជនរងគ្រោះបានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ(អូរ៥) មិនទាន់ដឹងថាមានការប៉ះពារជាមួយយានយន្តផ្សេងទៀត ហើយត្រូវភាគីម្ខាងទៀតរត់គេច ឬជាគ្រោះថ្នាក់ចៃដន្យដួលខ្លួនឯង និងថាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ប្រភពពីមិត្តភក្រ័ជនរងគ្រោះដែលទៅចូលរួមមង្គលការគេជាមួយគ្នាបានអះអាងថា ជនរងគ្រោះមិនមានហូបគ្រឿងស្រវឹងច្រើនទេគឺពិសារតិចតួចបំផុត ពេលពិសារអាហារនៅកន្លែងមង្គលការនោះ ៕ ឆ្លាម សមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print