ស្ទុះចរាចរណ៍រាប់ម៉ោងដោយសារតែរថយន្តបែនបុករថយន្តវីស្តូពេលសមត្ថកិច្ចវាស់ដាក់ខាងមិនព្រមព្រោះអាងខ្សែរធំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងបានបើកបុកជាមួយរថយន្តវីស្តូបណ្តាលអោយរងការខូចខាតពេលសមត្ថកិច្ចបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងមកដាក់ខាងបែជាម្ចាស់រថយន្តធុនធំមិនព្រមព្រោះអា​ងខ្សែអ្នកធំបង្កអោយមានការកកស្ទុះចរាចរណ៍រាប់ម៉ោង ។

IMG_1600

ហេតុការណ៍​នេះបានកើតឡើង កាលពី​វេ​លា​​ម៉ោ​ង​​៧ និង២០នាទី​យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥​ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត​ម៉ាកវីស្តូ ពណ៌ស ​ពាក់ស្លាកលេខភ្នំ​ពេញ​2S-8502ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កប្រភេទរថយន្តធុនធំ​ ពណ៌សពាក់ស្លាក​លេខ​ ក4299ភព3មានសណ្តោងកន្ទុយ ​បើកបរ​ពីលិច​ទៅ​កើត​តាមផ្លូវជាតិលេខ៤ឆ្ពោះទៅផ្លូវវេងស្រេង ក៏បានបុកគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែង និងបាញ់ថ្នាំរួចរាល់ហើយប្រាប់​ឲ្យរថយន្តទាំងពីរគ្រឿងបើកអែមទៅចិញ្ចើមផ្លូវដើម្បីកុំឲ្យស្ទះចរា​ចរ​ណ៍​ព្រោះនៅចំណុច រង្វង់មូលចោមចៅ ស្រាប់តែអ្នកបើករថយន្តបង្កមិនព្រមបើករថយន្តចេញ បានប្រាប់​សមត្ថ​កិច្ចថា ​​ មេរបស់គាត់មិនអោយបើកចេញទេ ទាល់តែ​ប​ញ្ជា​ពីមេរបស់គេទើបបើកចេញបាន​ធ្វើឲ្យកកស្ទះចរាចរណ៍រាប់ម៉ោងផងដែរ​ បន្ទាប់មកសមត្ថកិច្ចបានធ្វើការសម្របសម្រួលទើបព្រមយករថយន្តចេញពីកន្លែងកើតហេតុ ។

ក្រោយមកតំ​ណាង​ក្រុ​មហ៊ុនម្នាក់ដែលអះអាងថាពាក់សក្តិ៥ម្នាក់ចេញ​មុខមកដោះស្រាយនិងហាមមិនឲ្យអ្នកព័ត៌មានថតយកទៅផ្សាយទេ។ ដោយមានការពន្យល់ពីសមត្ថកិច្ចធ្វើការសម្របសម្រួលទើបភាគីបង្ក យល់ព្រមសងសំណងទៅរថយន្តរងគ្រោះចំនួន១៣០ដុល្លារដើម្បីបញ្ចប់រឿង ៕

IMG_1598

IMG_1599

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print