នគរបាលស្រុកមេមត់ឃាត់​ខ្លួនបុរសម្នាក់នៅផ្ទះសំណាក់ ហេង សុខ មនោរម្យ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើសប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ កម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុ​ ញៀនដោយខុសច្បាប់។

ជននេះត្រូវបានឃាត់​ខ្លួននៅនៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង១៦ និង៤៥ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ ។

នគរបាល​ថា​ ជននេះឋិតក្នុងការតាមដានដែលជា​ មុខសញ្ញា​ ឈ្មោះ សុខ រ៉ំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានលំនៅឋានភូមិបុស្សតាអ៉ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជននេះ​ និងវត្ថុតាងដែលដកហូតបាន​ នោះ ត្រូវបាននគរបាលផែ្នកប្រឆាំងបទគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនឲ្យទៅតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារ តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា​ ឈ្មោះ សុខ រ៉ំ រូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាមរយៈពេល ០១ ឆ្នាំ ពីបទ ទទួលផលចោរកម្ម កាលពីឆ្នាំ២០១៥ ៕​

...

ដោយ​៖​ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print