រុស្សី ប្រេស៊ីលបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យបរមាណូស៊ីវិល

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌឺមៀពូទីនបានជួបពិភាក្សាជាមួយសមភាគីប្រេស៊ីលលោកស្រី​Dilma Rousseff កាលពីថ្ងៃទី​៨ខែកក្កដា ស្តីអំពីបរមាណូស៊ីវិល។

លោកពូទីនបានអំពាវនាវឲ្យប្រើប្រាស់រូបិយវត្ថរបស់ប្រទេសទាំងពីរក្នុងការដោះដូរពាណិជ្ជកម្ម​និងជម្រុញឲ្យមានគម្រោងជាច្រើនទៀតក្នុងនោះមានបច្ចេកវិទ្យាអាវកាសនិងអាកាសចរណ៍។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក​Mauro Vieira បានបញ្ចាក់ផងដែរថា​ទំនាក់ទំនងរវាងរុស្ស៊ីនិង​ប្រេស៊ីលមានចំណុចវិច្ចមានជាច្រើនពិសេដនៅក្នុងវិស័យថាមពលបរមាណូ។លោកបន្តទៀតថា​«កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលគឺជារឿងសំខាន់បំផុត។នៅពេលនេះក្រុមហុនថាមពលរុស្ស៊ី​Gazprom និងក្រុមហ៊ុន​Rosneft កំពុងតែដំណើរការនៅក្នុងប្រទេសប្រេស៊ីល​ស្រាប់ហើយ។

នៅពេលនេះទីក្រុង​Ufa របស់រុស្ស៊ី​បានរៀបចំកិច្ចប្រជុំកំពូងនៃសមាគម៍​BRICS មានប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា ចិន​និងអាហ្វ្រិកខាងត្បូង។ រុស្ស៊ីបានជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាលប្រទេសនៅក្នុង​BRICS  ក្រោយពេលដែលរុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌ​កម្មពីប្រទេសលោកខាងលិច ពាកព័ន្ធវិបត្តិអ៊ុយក្រែន៕

...

nga_brazil_MXYT (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print