ដោយសារការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ អ្នកខ្លះទៀតដុតសំរាម និងចោលបន្ទុយបារីលើស្មៅ បង្កអគ្គិភ័យលេបត្របាក់ចំការក្រូចអស់៦ហិចតា

ចែករំលែក៖

ខេត្តកណ្តាល៖ អគ្គិភ័យមួួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើល ខណៈឆាបឆេះចំការក្រូចជិត១០ហិចតា ធ្វើអោយសមត្ថកិច្ចអន្តាគមន៍ក្នុងការជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤នឹង៣០នាទី នៅចំណុច ៖ ដីចំការក្រូចឈ្មោះ សុខ ឡេង នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ម្ចាស់ចំការឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជាតិខ្មែរ គាត់មានទីលំនៅរាជធានីភ្នំពេញ ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយ កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានធ្វើការពន្លត់ទាំងស្រុង នៅវេលាម៉ោង ២០និង៣០នាទី។ និងប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង អស់ទឹកចំនួន១០ឡាន ។

សន្និដ្ឋានរបស់សមត្ថកិច្ច និងម្ចាស់ចំការ មូលហេតុនៃការឆេះបណ្តាលមកពី ការដុតសំរាម និងចោលកន្ទុយបារី ។ ករណី អគ្គិភ័យនេះ មិនបានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងដំណាំផ្សេងៗនោះទេ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print