លោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ៖ គណបក្សភឿថៃកំពុងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានបង្ហោះលើផេកផ្លូវការបស់លោកមុននេះបន្តិចថា៖ គណបក្សភឿថៃកំពុងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ ។
ដូច្នេះលទ្ធផលនឹងត្រូវបង្ហាញនាពេលបន្តិចទៀតនេះ គឺនៅម៉ោង៨៖០០នាទីយប់នេះ នៅសល់កន្លះម៉ោងទៀតប៉ុណ្ណោះ លទ្ធផលបឋមនៃការបោះឆ្នោតសកលក្នុងប្រទេសថៃ នឹងត្រូវប្រកាសបណ្តោះអាសន្ន

ទីក្រុងបាងកក៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។ លទ្ធផលបឋមមិនផ្លូវការនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវប្រកាសនៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃអាទិត្យនេះ ខណៈប្រជាជនថៃមានសិទ្ធិបោះឆ្នោតជិត៥២លាននាក់កំពុងនាំគ្នាទៅបោះឆ្នោតរើសគណបក្សដែលខ្លួនពេញ ចិត្ត។
ព្រឹកមិញនេះ ការបោះឆ្នោតសកលថៃចាប់ផ្ដើមជាផ្លូវការដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង ៨៖០០នាទី ហើយវាគឺជាការបោះឆ្នោតលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤មក។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញខ្លះយល់ថាទោះបីជាលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្តចំនួន៧៧របស់ ប្រទេសថៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលទៅបោះឆ្នោតបានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។
លទ្ធផលទទួលបាននូវការរក្សាសន្តិសុខ ដោយកម្លាំងការពារមានប្រសិទ្ធភាពខ្ពស់ ហើយប្រជាពលរដ្ឋប្រទេសមួយនេះរងចាំដោយក្តីចាំលទ្ធផល ដែលរំពឹងថា នឹងប្រកាសនៅម៉ោង៨យប់នេះ តើបេក្ខជនដែលខ្លួនស្រឡាញ់ ពេញចិត្តទទួលសំឡេងជោគជ័យ ឬមួយយ៉ាងណា…?

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print