ទីក្រុងបាងកក៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ ជាលទ្ធផលបោះឆ្នោតបឋមមិនផ្លូវការ៨៩ភាគរយ បានបង្ហាញថាគណបក្សគាំទ្ររបបយោធាថៃ Palang Pracharath កំពុងនាំមុខគណបក្សដទៃនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ ជាមួយការគាំទ្រ៧.០លានសំឡេង។
ចេញផ្សាយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ តាមពិតលទ្ធផលមិនផ្លូវការនេះដដែល ក៏បានបញ្ជាក់ដែរថាគណបក្សស្និទនឹងអតីត នាយករដ្ឋមន្ត្រីថៃលោក Thaksin គឺ Pheu Thai ទទួលបានសំឡេងគាំទ្រ៦.៦លានសំឡេង។ ផ្ទុយទៅវិញ អ្នកជំនាញខ្លះ យល់ថាទោះបីជាលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។
គួរបញ្ជាក់ថា អត្រាប្រជាជន ទៅបោះឆ្នោតត្រូវគេវាយតម្លៃថាមានចំនួន៨០ភាគរយក្នុងចំណោមប្រជាជនថៃមានសិទ្ធិបោះឆ្នោត៥១.២លាននាក់។ ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅជាលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤មក។
ចំណែកឯលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែឧសភាខាងមុខ ហើយដើម្បី អាច បង្កើតរដ្ឋាភិបាល មួយ បាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី៣៧៦ឡើងទៅក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង ព្រឹទ្ធសភា។
ប្រទេសថៃទោះគណបក្សណាឈ្នះឆ្នោតក៏ដោយ ក៏សំខាន់គេគិតពីស្ថេរភាព សន្តិភាព សេដ្ឋកិច្ច ជាចំបង គ្មានមបក្ស១ណា បំផ្លាញសេចក្តីសុខដល់ពលរដ្ឋឡើយ៕
ដោយ៖ សិលា