ក្រោយការរិះគន់ ប្រធានសមាគមទូរទស្សន៍កម្ពុជា ចេញមុខសុំទោស សិល្បករ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានលេចចេញការរិះគន់ និងការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗពីសំណាក់សិល្បករមួយចំនួនចំពោះអ្នករៀបចំផលិតកម្មវិធីអបអរចូលឆ្នាំខ្មែរដែលរៀបចំផលិតដោយសមាគមទូរទស្សន៍កម្ពុជា។ ក្រោយការរិះគន់ និងថ្នាំងថ្នាក់ចិត្តនេះដែរប្រធានសមាគមទូរទស្សន៍កម្ពុជា លោក ម៉ៅ អាយុទ្ធ បានចេញមុខធ្វើការសុំទោសសម្រាប់កំហុសឆ្គងមួយនេះដែលកើតឡើងពីការត្រួតពិនិត្យមិនបានដិតដល់។
​ការថតទុកកម្មវិធីទូរទស្សន៍ខាងលើដែលផលិតដោយសមាគមទូរទស្សន៍កម្ពុជាត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ខែមីនាកន្លងទៅដោយ ស្ថានីយទូរទ្សន៍ PNN ធ្វើជាម្ចាស់ផ្ទះសម្រាប់ការថតដោយមានវត្តមានសិល្បករជាច្រើនរយនាក់ចូលរួម។ ក្រោយការចូលរួមមានការថ្នាំងថ្នាក់អំពីការរៀបចំចាត់ចែងសិល្បករឡើងរាំច្រៀងលើឆាកតន្ត្រីដោយមានសិល្បករមួយចំនួនបានលើកឡើងថាអ្នករៀបចំសិល្បករដែលជាជំនួយការ លោក ម៉ៅ អាយុទ្ធ ឈ្មោះ កុល សុភោ បានរើសអើង បែងចែកបក្សពួក និងមិនយកចិត្តទុកដាក់ គ្រាដែលសិល្បករទាំងអស់ធ្វើដំណើរទៅថតដោយមិនទទួលបានថវិកា។ សិល្បករដែលចេញមុខរិះគន់អ្នកកាន់ការងារផលិតនេះមានដូចជា លោក ម៉ាដូណា លោក គន់ រៀមរតនៈ ខណៈដែលសិល្បករ និងផលិតករមួយចំនួនទៀតមិនចេញមុខបានត្រឹមតែដើរចេញដោយការខកចិត្តខ្លាំង។
ប្រធានសមាគមទូរទ្សសន៍កម្ពុជា លោក ម៉ៅ អាយុទ្ធលើកឡើងថាលោកពិតជាមិនដឹងថា មានបញ្ហាអន់ចិត្តគ្នា នៅពេលនោះទេ ដោយសារតែលោកកំពុងស្ថិតកន្លែងបច្ចេកទេស គ្រប់គ្រងប្លង់ថត ដែលជាកំហុសរបស់លោកមិនបានមើលដ្បិតដល់សម្រាប់ក្រុមតារាៗទាំងអស់។ ជាមួយគ្នានេះលោកបានធ្វើការសុំទោសដល់សិល្បករ ទាំងដែលខិតខំមកចូលរួមថតទាំអស់។ ជាមួយគ្នានេះលោកអំពាវនាវដល់អ្នកសិល្បៈទាំងអស់មេត្តាចេះស្រលាញ់រាប់គ្នា និង ធ្វើយោគយល់គ្នា ហើយបើមានបញ្ហាណាមួយសូមករាយការដល់លោកផ្ទាល់ ប្រសើរជាជាងធ្វើការខឹងសម្បារប្រតិកម្មបង្ហោះលើហ្វេសប៊ុក។

គួរបញ្ជាក់ដែរថា ប៉ុន្មានម៉ោងក្រោយពីការថតទុកនៃការច្រៀងរាំលេងកម្សាន្តរបស់សិល្បករគេឃើញ មានទាំងតារាកំប្លែង តារាសម្តែង ក្រុមផលិតករ នៃកម្មវិធីទូរទស្សន៍ផ្សេងទៀតៗ មានការប្រតិកម្មចំពោះលោក កុល សុភោ ដែលដឹកនាំការងារប្រកាន់បក្សពួក និង ជាពិសេសរៀបចំពេលវេលា តួៗនៃទូរទស្សន៍នីមួយមិនមានតម្លាភាព បង្កការផ្ទុះរឿងអាក់អន់ចិត្តនិងប្រតិកម្មយ៉ាងខ្លាំង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print