ចេញពីហាងផឹកសុីស្រវឹង បើករថយន្តព្រូសបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់ បង្កការភ្ញាក់ផ្អេីលដល់ម្ចាស់ផ្ទះនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ចេញពីហាងផឹកសុីស្រវឹងបើករថយន្តព្រូសមួយគ្រឿងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់ បណ្ដាលឲ្យរងការខូចខាតសម្ភារៈចានឆ្នាំង និងរបស់របរលក់ដូរមួយចំនួនធំ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមិនាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៤៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា ពួកគាត់កំពុងសំរានលង់លក់ ស្រួល ស្រាប់តែលឺ ប្រាវ ចេញមកមេីលឃេីញរថយន្តព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AV-8616 បេីកបរដោយបុរសម្នាក់ និងអ្នកដំណើរម្នាក់ បានបុកចូលផ្ទះរបស់គាត់ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន ធំ ចំណែកឯម្ចាស់ចេញពីរថយន្ត ភ្លាមបាននិយាយប្រាប់ថា និងព្រមចេញថ្លៃខូចខាតទាំងស្រុង ។
បើតាមសម្ដីអ្នកបើករថយន្តបង្កបានឲ្យដឹងដែរថា ពួកគេបានចេញពីហាងផឹកស៊ីមួយកន្លែងនៅម្តុំជ្រោយចង្វារបំណងជូនមិត្តភក្តិ ទៅផ្ទះនៅខណ្ឌទួលគោកដោយធ្វើដំណើរទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកចូលផ្ទះបែបនេះតែម្តង តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារះមួយចំនួនតែប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ផ្លូវគោកបានមកដល់ទីតាំងកេីតហេតុ ហើយជួយសម្របសម្រួលឲ្យភាគីទាំងសងខាងដោះស្រាយជាមុនសិន ដោយភាគីខាងរថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅម្ចាស់ផ្ទះរងគ្រោះចំនួន600$ ដើម្បីបញ្ចប់រឿងកុំឲ្យពិបាកដល់សមត្ថកិច្ចធ្វើការវាស់វែង៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print