ជក់ចិត្តបទចង្វាក់រាំវង់”កូនអ្នកណាគេ?” របស់ នេន ទុំ និង ខាត់​​ សុឃីម​

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាសប្បាយរីករាយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរគឺចង្វាក់រាំវង់តាមរយៈការបង្ហើរសំនៀង​របស់តារាចម្ររ៉េបសង្ហា នេន ទុំ និងអ្នកនាងខាត់ សុឃីម ក្នុងបទចម្រៀង “កូនអ្នកណាគេ?” ដែលទើបនឹងចេញផ្សាយកាលពីថ្មីៗនេះ។ បទចម្រៀងមួយនេះនឹងត្រូវគេរំពឹងដែរថានឹងបង្កើនបរិយាកាសសប្បាយរីករាយសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

​ជាបទចម្រៀងថ្មី អាល់ប៊ុម Original Song នេនទុំ បានបង្ហាញពីអារម្មណ៍រីករាយ នឹងបទថ្មីដែលបានចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាពហុជំនាញ ខាត់ សុឃីម ។ លោកថាជាស្នាដៃថ្មី និងចង់បង្កើនបរិយាកាសកាន់តែសប្បាយរីករាយក្នុង​ការរាំលេងកម្សាន្តរបស់ពុកម៉ែ បងប្អូននាឱកាសចូលឆ្នាំថ្មី ឬឱកាសជួបជុំ។

លោកថា កុំឲ្យបងប្អូនថាលោកចេញតែបទរ៉េប ឥលូវមានចង្វាក់ខ្មែរយើងម្តងមើល សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតចូលមកដល់នាពេលខាងមុននេះ។ ក្រៅពីបទចម្រៀងរួមគ្នាជាមួយអ្នកនាង ខាត់ សុឃីម តារាចម្រៀងរូបនេះក៏គ្រោងនឹងបញ្ចេញស្នាដៃបទចម្រៀងប្រជាប្រិយខ្មែរមួយបទថ្មីបន្ថែមទៀត គឺបទ “ទីងណយ កូនអើយទីងណយ” ដែលជាបទចម្រៀងរួមគ្នាជាមួយតារាកំប្លែង នាយ ពែកមីផងដែរ ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើននូវបទចម្រៀងថ្មីOriginal Songទាំងនេះ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដែរលោកសូមជូនពរដល់ពុកម៉ែបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសសូមជួបតែក្តីសុខសប្បាយ រកទទួលទានមានបាន ជួបជុំគ្រួសាររីករាយឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ និងការធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសេ​ចក្តីសុខសុវត្ថិភាពា៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print