កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ជនសង្ស័យម្នាក់មុខសញ្ញាឆក់និងប្លន់ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការ រាជធានីភ្នំពេញធ្វើកាដេញចាប់ជនសង្ស័យម្នាក់រួមនិងម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពឆក់និងប្លន់ក្នុងរាជធានីភ្នំពេញ កាលពីម៉ោង៨យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ២៣០ ស្តុបកោសដូង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានមានឈ្មោះ ជុំ ស៊ីដែន ហៅអាកណ្តៀវ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ​ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបន្តទៀតថាមុនពេលឃាត់ខ្លួនសង្ស័យរូបនេះ កម្លាំងកំពុងជិះល្បាតនៅតាមបណ្តោយផ្លូវលេខ១៨២ ស្តុបទេពផន ខណះនោះក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO-5846 ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ភ្លាមនោះកម្លាំងបានហៅឲ្យឈប់តែជនសង្ស័យមិនឈប់ បានជិះម៉ូតូរត់គេចខ្លួនមកដល់ចំណុចកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចយើងស្ទាក់ចាប់បានតែម្តង។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះមកដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពប្លន់មួយលើក កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នៅចំណុចកែងនិងផ្លូវ១០៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ជាប់គុគម្តងរួចមកហើយដែរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងតែសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print