ភ្នំពេញ៖ ដើម្បីបញ្ចាក់ការពិតថា ម្ចាស់ឡាន Rang Rover ឈ្មោះ សេង ពិទូ ពាក់ផ្កាយ១ និងជាកូនប្រសារអ្នកធំ ដែលល្បីបុកនិស្សិតស្រីឡើងប៉ើងដូចក្រដាស មានបេសកម្មនៅបរទេសគាត់បានចេញវិដេអូរ Live ផ្ទាល់ៗ (មានវិដេអូ) ដោយបញ្ជាក់ថាគាត់បានលក់ឡានអោយគេ៣ឆ្នាំហើយ និងសូមអោយម្ចាស់ឡានក្រោយចេញមុខទទួលខុសត្រូវជាមួយគ្រួសារជនរងគ្រោះ។
តាមពិតទៅបញ្ហាព័ត៍មាននេះ មហាជនបានដឹងរួចហើយរឿងរ៉ាវ និស្សិតស្រីម្នាក់ត្រូវរថយន្ត ទំនើបបុកប៉ើងដូចក្រដាសនោះ ដែលមានស្រុកកំណើតនៅឯ ឃុំ ព្រែក តាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បើតាមប្រភពបន្តថា តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ២២៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាករ៉ែងរ៉ូវើមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរតាមផ្លូវ៣១៧ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹងរបងផ្ទះវីឡារបស់លោកឧត្តមសេនីយ៍មាស សុភា និងបង់ថ្មសម្រាប់អង្គុយលេង ធ្វើឱ្យបាក់រប៉ាត់រប៉ាយ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។ ឥឡូវនេះ យើងស្គាល់ម្ចាស់រថយន្ត តាមរយៈកាតគ្រីហើយ ម្ចាស់រថយន្តឈ្មោះ សេង ពិទូ អាស័យដ្ឋានផ្ទះលេខ ១៦ ផ្លូវលេខ ១៣០ សង្កាត់ផ្សារថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ។សូមជួយ share ដេីម្បីរកម្ចាស់មកទទួលខុសត្រូវចំពោះមុខច្បាប់ !ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «នៅពេលនេះខ្ញុំបាន និងកំពុងតាមស្វែងរកចាប់ខ្លួន ទាំងមនុស្ស និងរថយន្ត គឺមិនឲ្យរួចខ្លួនឡើយដើម្បីយក មកផ្តន្ទា ទោសតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន»។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់អត្តសញ្ញាណម្ចាស់រថយន្ត មន្រ្តីនគរបាលជំនាញ បានស្គាល់អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន។ ស្របនិងហេតុការណ៍ដ៏រំជួយចិត្ត សង្វេគពីក្រុមគ្រួសារសព មុននេះបន្តិចម្ចាស់ឡាន ឈ្មោះ សេង ពិទូ ក៏ចេញមុខបកស្រាយភ្លាមៗឆ្លើយតបសាធារណៈជន ហើយលោកនិយាយថា «ខ្ញុំបាទ សេង ពិទូ សូមប្រកាសជាសាធារណៈថា ឡាន Range Rover លេខ 2-AF 7777ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនិស្សិតម្នាក់បានស្លាប់ បច្ចុប្បន្នមិនមានជាឡានរបស់ខ្ញុំទេ ដោយសារឡាននេះខ្ញុំបានលក់ ប្រមាណ ៣ ឆ្នាំហេីយ ដោយឡែក បច្ចុប្បន្ននេះ ថ្ងៃកេីតហេតុ ខ្ញុំកំពុងបំពេញបេសកកម្មនៅសហព័ន្ធរុស្ស៊ី។ លោកបញ្ជាក់ទៀតថា៖ សូមបងប្អូនជ្រាបជាព័ត៌មាន។ ក្នុងពេលនេះផងដែរ ខ្ញុំសូមឲ្យម្ចាស់ឡានបច្ចុប្បន្ន សូមចេញមុខមកដោះស្រាយ ជាមួយគ្រួសារ សព និង ទទួលខុសត្រូវនៅចំពោះមុខច្បាប់។ ហើយគាត់បានបញ្ចាក់ហើយ គាត់មានបេសកម្មនៅឯក្រៅប្រទេស ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូដែលគាត់Live..!
ជាចម្ងល់ជាច្រើនបានលើកឡើងថា៖ បើលោកផ្កាយ១លក់ឡានអោយគេបន្តទៅអ្នកផ្សេងទៀត ហេតុអីក៏លោកមិនប្រាប់ឈ្មោះអ្នកទិញ ឬបង្ហាញពីលិខិតលក់ទិញ កាត់ឈ្មោះនោះជាដើម..? ពិសេសក្នុងអង្គភាពចុះបញ្ជីយានយន្ត នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន គឺមានតែឈ្មោះ សេង ពិទូ ដដែល ចឹងមានន័យថា ការបកស្រាយនេះនេះមានអីជាសំអាង ..? ហើយបើលោកផ្កាយ១ សេង ពិទូ សហការជាមួយសមត្ថកិច្ចដើម្បីបន្តនីតិវិធីឈានដល់ចាប់ខ្លួនម្ចាស់កម្មសិទ្ធឡានថ្មីក៏ជាវិធីល្អ ឬមិនប្រាប់អត្តសញ្ញាណជៀសវាងប៉ះពាល់នឹងដំណើរការនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៍..?
សូមបញ្ជាក់ថា៖ នារីដែលត្រូវរថយន្ត Rang Rover បុកស្លាប់ជានិស្សិតឆ្នើមសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
មរណភាពរបស់ កញ្ញា ឌុំ រីដា ដោយសាររថយន្តបុករសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កំពុងបង្កើតឲ្យមានការរំជួលចិត្ត និងសោកស្តាយជាពន់ពេកពីក្រុមគ្រួសារ ព្រោះតែមរណភាពនេះជាការបាត់បង់នូវមនុស្សម្នាក់មានចរិតស្លូតបូតសុភាពរាបសារ និងស្រវាស្រទេញក្នុងការសិក្សាមួយរូប។
កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មកពីភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រីដា ជាកូនស្រីមកពីគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងស្រវាស្រទេញមួយរូបក្នុងការសិក្សាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ រីដា បានឲ្យដឹងថា រីដា សិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។
លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងជាមួយអារម្មណ៍ក្តុកក្តួលថា មរណភាពរបស់កញ្ញា រីដា ជាការបង់និស្សិតដ៏ឆ្នើមមួយរូប៕
ដោយ៖ សិលា