ភ្នំពេញ៖ បន្ទាប់ពីការសំណូមពរពីមហាជនអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន តាមចាប់ខ្លួនអ្នកបើករថយន្ដ Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតប៉ើងដូចក្រដាស ស្លាប់យ៉ាងអណោចអធម៌ រួចហើករត់ ហើយមានកាម៉ារាសុវត្តិភាពចាប់បាននោះ ត្រូវបានគេស្គាល់អត្តសញ្ញាណតាមប័ណ្ណចុះបញ្ជីយានយន្ត គឺម្ចាស់ឡានឈ្មោះ សេង ពិទូ ។ មានអាស័យដ្ឋានផ្ទះលេខ១៦អិច ផ្ទះលេខ ២៦១#170E0,E1 ផ្លូវលេខ ១៣០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរូបជានាយទាយទាហានពាក់ផ្កាយ១ ដ៏វ័យក្មេង និងជាកូនប្រសារអ្នកធំផងដែរ។
ប៉ុន្តែគេពុំដឹងថា៖ សមត្ថកិច្ចបន្តស្រាវ ឬនីតិវិធិបែបណាទៀតក្នុង ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្លាប់ដ៏រន្ធត់នេះ។
សូមបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ពិសេសតាមរយៈវីដេអូកាំមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅក្បែរកន្លែងកើតហេតុ និងដែលត្រូវគេចែកចាយតាមបណ្ដាញសង្គម Facebook មានរយៈពេលជិត១នាទី បានឃើញរថយន្ដ Rangrover មួយគ្រឿងនេះ បើកក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ផ្លូវបែកជា៤ ក៏បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ជាមួយនឹងវីដេអូដែលត្រូវបានគេចូលមើលរាប់ពាន់នាក់ និងចែករំលែកតាមបណ្ដាញសង្គមយ៉ាងព្រោងព្រៀតនេះ ទើបមហាជនបានសំណូមយ៉ាងទទូច និងអំពាវនាវដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយតាមចាប់អ្នកបើករថយន្ដបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់នារីរងគ្រោះ៕
ដោយ៖ សិលា