ខេត្ដស្ទឹងត្រែង៖ សកម្មភាពដឹក ជញ្ជូនឈើល្មើសច្បាប់នៅបន្ដកើតមាន កាន់តែខ្លាំងឡើងចេញពីតំបន់ឧទ្យានជាតិ វីរជ័យ តាមរយៈក្រុមឈ្មួញបានចំណាយ ប្រាក់ប្រមូលទិញ ជួលកម្មករផ្ដួលរំលំ និងស្ថិតក្រោមការបើកភ្លើងខៀវពីជំនាញ រដ្ឋបាលព្រៃឈើក៏ដូចជាខាងបរិស្ថានផង ដែរ ។
លោក អ៊ុក គឹមសាន មេឈ្មួញឈើ ដ៏ធំ និងជាមនុស្សជំនិតឧកញ៉ា ទ្រី ភាព បានចេញមុខរកស៊ីបទល្មើសព្រៃឈើនៅ ស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង បន្ទាប់ពី រកស៊ីបំផ្លាញព្រៃឈើនៅខេត្ដព្រះវិហារ ពោធិ៍សាត់ទទួលបានជោគជ័យ និងក្លាយ ជាឧកញ៉ានោះ ។
បច្ចុប្បន្នបើទោះជាឧកញ៉ា ទ្រី ភាព ត្រូវបានអះអាងថា ក្រុមហ៊ុនរបស់លោក មិនមានពាក់ព័ន្ធបទល្មើសព្រៃឈើ ឬ បញ្ឈប់ចាប់យកអាជីពវិនិយោគដាំដំណាំ ឧស្សាហកម្មក៏ដោយ មេឈ្មួញឈើ អ៊ុក គឹមសាន ត្រូវបានគេទទួលស្គាល់ថា គាត់នៅតែជាអ្នកតំណាងឱ្យឧកញ៉ា ទ្រី ភាព ដោយអំណាចឥទ្ធិពលក្នុងការប្រមូល ទិញឈើភាគច្រើនល្មើសច្បាប់ចេញពី តំបន់ឧទ្យានជាតិវីរជ័យយ៉ាងចំហរ ។
អ៊ុក គឹមសាន មានឃ្លាំងស្ដុកឈើ ដ៏ធំនៅចំណុចឃ្លាំងវ៉ៃថ្ម ក្នុងស្រុកសៀម ប៉ាង ។ ឈើទាំងនោះមានប្រភេទធ្នង់ និង សុក្រំ ប្រមូលទិញពីតំបន់អូរតាងួន ទួល សេវា ក្នុងឧទ្យានជាតិវីរជ័យ ។ ឈើភាគ ច្រើនទិញពីបងប្អូនជនជាតិ និងឈ្មួញ ផ្សេងៗទៀត ពីព្រោះបងប្អូនជនជាតិ និង ឈ្មួញបើមិនលក់ឱ្យពួកគេអាចប្រឈម ទៅនឹងការចាប់ពីជំនាញរដ្ឋបាលព្រៃឈើ ដោយចាត់ទុកថា ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ដែលកាន់កាប់ដោយ អ៊ុក គឹមសាន គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ផ្ដាច់មុខមិនអនុញ្ញាតឱ្យអ្នកណាប្រមូល ទិញបានឡើយ ។
អ្នករកស៊ីឈើនៅទីនោះបានឱ្យដឹងថា អ៊ុក គឹមសាន យកក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ធ្វើជាជំនួញឈើល្មើសច្បាប់ ក្នុងនោះមានជនជាតិវៀតណាមជាច្រើន នាក់បានសហការគ្នាជាមួយអ៊ុក គឹមសាន ចាំប្រមូលទិញឈើប្រភេទសុក្រំ និងធ្នង់ នៅឃ្លាំងវ៉ៃថ្ម ជាឈើដែលកាប់បំផ្លាញ ចេញពីតំបន់ឧទ្យានជាតិវីរជ័យក្នុងតម្លៃ ប្រភេទសុក្រំ ១ម៉ែត្រគូប ១៥០ដុល្លារ ។ ដោយប្រភេទឈើធ្នង់ ១ម៉ែត្រគូបតម្លៃ ចាប់ពី៣៥០ដុល្លារទៅ៥០០ដុល្លារ ឬ ៧០០ដុល្លារ តាមមុខកាត់តូចធំ ។
ប្រជាពលរដ្ឋជាច្រើនរួមទាំងអាជ្ញាធរ ផងដែរសម្ដែងការសោកស្ដាយដ៏ពន់ ពេកចំពោះការបំផ្លិចបំផ្លាញបាត់បង់ ព្រៃធម្មជាតិក្នុងតំបន់ឧទ្យានជាតិវីរជ័យ ខណៈកំពុងការពារអភិរក្សនេះ ។
សកម្មភាពរបស់ អ៊ុក គឹមសាន មិន ត្រឹមតែសម្រុកក្នុងការប្រមូលទិញឈើ ប្រណីតចេញពីតំបន់ឧទ្យានជាតិវីរជ័យ ពីបងប្អូនជនជាតិ ពីឈ្មួញប៉ុណ្ណោះទេ មួយរយៈនេះអ៊ុក គឹមសាន កំពុងតែលាត សន្ធឹងឥទ្ធិពលរបស់ខ្លួនចាំប្រមូលទិញ ឈើលក្ខណៈទ្រង់ទ្រាយធំតាមព្រំដែន ក្នុង នោះដឹកជញ្ជូនតាមទឹកចេញពីតំបន់ កោះឫស្សី អូរគក់ ហ៊ីហ្គោម អូរលំហៀង អូរថ្មរលួយ បណ្ដែតតាមទឹក ធ្វើឡើង សុទ្ធតែស្ថិតក្នុងក្រសែភ្នែករបស់ជំនាញ រដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយ លោក ឈាង តុលា ។
ពាក់ព័ន្ធទៅនឹងបទល្មើសឈើដ៏អនា ធិបតេយ្យនេះ នគរវត្ដមិនអាចទាក់ទង បានទេពីលោក អ៊ុក គឹមសាន នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដោយគ្មាន លេខទូរស័ព្ទ ។
អាជ្ញាធរខេត្ដស្ទឹងត្រែងហាក់ដូចជា បន្ធូរដៃឬខ្វះការទទួលខុសត្រូវរាល់សកម្ម ភាពបទល្មើសព្រៃឈើកើតមានស្រប ពេលដែលរាជរដ្ឋាភិបាលកំពុងត្រូវបាន រឹតបន្ដឹងក្នុងការបង្ក្រាបឱ្យខាងតែបាន នោះ ។ ករណីនេះនគរវត្ដមិនអាចទាក់ ទងបានទេពីលោក កុល សំអុល អភិបាល នៃគណៈអភិបាលខេត្ដស្ទឹងត្រែងដោយ ទូរស័ព្ទត្រូវបានបិទ ។
លោក ឈាង តុលា នាយខណ្ឌរដ្ឋ បាលព្រៃឈើស្ទឹងត្រែងរងនូវការរិះគន់ យ៉ាងខ្លាំងពីមជ្ឈដ្ឋានសមត្ថកិច្ច មន្ដ្រីរាជ ការតាមមន្ទីរអង្គភាពជុំវិញខេត្ដថា គាត់អាចនឹងពាក់ព័ន្ធការទាញយក ប្រយោជន៍ពីបទល្មើសឈើក្នុងសមត្ថ កិច្ចដែនដីដែលខ្លួនកំពុងគ្រប់គ្រង ។ ក្នុង នោះគេបានលើកឡើងថា គ្រាន់តែក្នុង ទីរួមខេត្ដមានឈ្មួញជាច្រើនដឹកជញ្ជូន ឈើតាមរថយន្ដតូចធំ និងតាមទូកចូល ខេត្ដទាំងយប់ទាំងថ្ងៃគ្មានឃើញវត្ថមាន ជំនាញបង្ក្រាប បន្ទាប់ពីសម្របសម្រួល រវាងក្រុមឈ្មួញនឹងជំនាញរដ្ឋបាលព្រៃ ឈើ ។
នគរវត្ដមិនអាចទាក់ទងបានទេពី លោកឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដក្នុងករណីបទល្មើសព្រៃឈើកំពុង កើតមានបែបនេះ ។ មានឈ្មួញខ្លះបង្ហើប ថា លោក ឈាង តុលា ពិតជាមិនមាន ចេតនាណាមួយបង្ក្រាបដោយសារមាន កញ្ចប់ប្រចាំខែ ឬមិនត្រូវវាយបំបែក ឆ្នាំងបាយសេដ្ឋកិច្ចរបស់ខ្លួនឡើយ ៕
ដោយ៖ សុខ ខេមរា