លោក ឃួង ស្រេង ៖ បញ្ហាព្រំដែន រវាងកម្ពុជានិងឡាវ មិនមានបញ្ហាព្រួយបារម្ភពីរឿងសង្រ្គាមទេ ដោយសារភាពឆ្នើមនៃថ្នាក់ដឹកនាំប្រទេសទាំង២

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមិនមានការព្រួយបារម្ភទៅលើបញ្ហាសង្រ្គាមនៅតាមព្រំដែនទៀតនោះទេ ដោយសារតែមេដឹកនាំនៃប្រទេសទាំងពីរមានភាព ឈ្លាសវៃ ក្នុងការដឹកនាំ ពិសេសគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ លោកទទួលជួបសម្តែងការគួរសមជាមួយលោកអេម ផាយគីនដាវង្ស ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះ​រាជាណាចក្រកម្ពុជា កាលពីថ្ងៃពុធ០៧កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩នៅ សាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសជំនួបសម្តែងការគួរ សមនោះ បានបញ្ជាក់ថា៖ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលមានភូមិផងរបង ជាមួយគ្នាជាយូរលង់ណាស់ មកហើយ។ ទីក្រុង ភ្នំពេញ និងទីក្រុងវៀងច័ន្ទបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីអោយទីក្រុងទាំងពីរក៏ដូចជាប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

លោ កឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនរីកចម្រើនលើគ្រប់វិស័យរបស់រាជ​ធានីភ្នំពេញ ។ ទន្ទឹមនឹងនោះលោក ក៏បានលើកឡើងពីភាពអសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដូច​ជាបញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បញ្ហាសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុក​ដាក់ ដើម្បីធ្វើការដោះស្រាយ។ អ្វីដែលជាការប្រសើរមួយទៀត នោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ យើងបាននិងកំពុងដាក់ ឲ្យ ដំណើរការ ច្រកចេញចូលតែមួយដើម្បីបម្រើសេវាសា ធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

លោក ឃួង ស្រេង តាមរយៈលោកឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះ​រាជាណាចក្រកម្ពុជា សូមអញ្ជើញ អភិបាលទីក្រុងវៀងច័ន្ទមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅពេលដ៏សមគួរមួយ។

លោក អេម ផាយគីនដាវង្ស បានមានប្រសាសន៍លើកឡើងថា៖ រវាងប្រទេសកម្ពុជានិងប្រទេសឡាវគឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ដោយសារតែប្រទេសយើងជាប្រទេសដែលនៅជិតខាង​នឹងគ្នា លោកចង់ឲ្យទំនាក់ទំនងជិតស្និទ្ធនេះកាន់តែល្អបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកអេម ផាយគីនដាវង្ស ក៏បានសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយ ជួយមើលថែ ដូច​ជាការពារសន្តិសុខ ដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវដែលបាននិងកំពុងសិក្សានិងរកស៊ីនៅរាជធានីភ្នំពេញ ខណៈដែររាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពិសេសក្នុងដំណាក់កាលចុងក្រោយនេះមានអគារខ្ពស់ៗរីកដូចផ្សិត ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print