លិខិតមិត្តអ្នកអានៈ ឧិ! អ្នកសង់រោងការ និង អាជ្ញាធរដែនដីអឺយ !

ចែករំលែក៖

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញម្នាក់ដែលធ្លាប់តែឃើញគេសាងសង់​រោងបុណ្យ រោងការ ឬពិធីផ្សេងៗនៅលើផ្លូវមុខផ្ទះតែងបង្កផលលំបាកដល់ប្រជាពលរដ្ឋ​យើងធ្វើដំណើរឆ្លងកាត់នោះ គឹរមែងទុកផ្លូវបានធំបន្តិចងាយស្រួលធ្វើដំណើរ ។ ចម្លែកអីតែ រោងការដែលឃើញក្នុងរូបនេះ គេទុកផ្លូវសឹងមិនដល់ពីរម៉ែត្រឲ្យប្រជាពលរដ្ឋធ្វើដំណើរយ៉ាង​លំបាក ជាពិសេសអ្នកជិះរថយន្តត្រូវស្ទះចរាចរណ៍រាប់ម៉ោង ព្រោះរោងការនេះគ្មានដាក់កម្លាំង​ជួយធ្វើចរាចរណ៍ផងនោះ ។

រោងការមួយនេះសង់តាំងពីល្ងាចថ្ងៃទី១១ដល់ថ្ងៃ១៣ធ្នូឆ្នាំ២០១៥ ទើបរើចេញគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ ចេញពីផ្លូវឧកញ៉ាទេពផនទៅ​កាន់​ផ្សារ​សំណង់១២ ជិតផ្ទះតាលាង ប្រធានភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែល អ្នកនៅម្តុំនោះនិយមហៅថាប្រធានភូមិអ្នកមាន ព្រោះគាត់បើកហាងខារ៉ាអូខេធំស្កឹមស្កៃយី​ហោ ឌឹមូន ជិតនឹងរោងការនេះដែរ ។ ខ្ញុំមិនដឹងថា រដ្ឋអំណាចមូលដ្ឋានអនុញ្ញាតឲ្យ​គេសង់​រោងការប្រវែងជាង២០ម៉ត្រទុកផ្លូវនៅតូចចង្អៀតនេះយកភ្នែកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដែរឬយ៉ាងណានោះទេ បានជាចេះតែបិទភ្នែកយ៉ាងនេះ  ជាពិសេស​លោកមេភូមិ១៣ និង​លោកចៅសង្កាត់តែម្តង ។

និយាយបែបនេះមិនមែនមានន័យថាខ្ញុំមិនយល់  មិនអធ្យាស្រ័យដល់អ្នកដើមការ ព្រោះធ្វើម្តងម្កាល ឬ ម្តងគេ ម្តងយើងពេលមានរវល់ចៀសមិនផុតធ្វើរោងការនៅផ្លូវមុខ​ផ្ទះនោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញសូមមើលក្នុងរូបថតនេះទៅមើលតើរថយន្តមួយគ្រឿង​នេះធ្វើដំណើរឆ្លងកាត់ផ្លូវ២៦៥សល់ពីធ្វើរោងការនេះយ៉ាងម៉េចដែរ ? តើមានបុគ្គលិកសន្តិសុខ​ជួយធ្វើចរាចរណ៍ទេ ?

...

សំណង់១២

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print