តុលាការ​ចោទប្រកាន់​ យិន​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ តែមួយ​បទល្មើស​ប៉ុណ្ណោះ​ បញ្ជូន​ទៅ​ចៅក្រម​ស៊េីបសួរ​ ដេីម្បី​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​ ៖ ទីបំផុត​ ! នារី​ឈ្មោះ​ យិន​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ តែមួយ​បទល្មើស​ប៉ុណ្ណោះ​ គឺ​ បេីកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា​ “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”។

សូម​បញ្ជាក់​ថា​ លោកស្រី​ ផាត់​ ពៅ​ អាយុ​៥០ឆ្នាំ​ ជា​ម្តាយ​បង្កើត​សព​និស្សិត​ ឌុំ​ រីដា​ នៅ​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ដាក់​ពាក្យ​បណ្ដឹង​ផ្លូវការ​ចូល​លោក​ឧត្តម​សេនីយ៍​ឯក ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ប្តឹង​ជនបង្ក​ យិន​ ម៉ាណា​ អាយុ​១៧ឆ្នាំ​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០ម៉ឺន​ដុល្លារ​អាមេរិក​ និង​ ស្នើ​ឱ្យ​ចាត់ការ​តឹងរ៉ឹង​បំផុត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​រូប​នេះ​ ។

នារី​ ​យិន​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ បាន​បេីក​រថយន្ត​ទំនើប​ ​​RANGE ROVER​ ផ្លាក​លេខ​2AF-7777​ បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។

ជុំវិញ​បញ្ហា​នេះ​ មហាជន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ រហូត​ជនបង្ក​ចូល​ខ្លួន​សារភាព​ដោយ​ខ្លួនឯង​ ។

នៅ​ដំណាក់កាល​ចៅក្រម​ស៊េីបសួរ​ នេះ​ នឹង​សម្រេច​ថា​ ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ នារី​ យិន​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ ។ មជ្ឈដ្ឋាន​ជាច្រើន​ កំពុង​រង់ចាំ​លទ្ធផល​ចុងក្រោយ​នេះ​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print