បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត ឡើងលើស្ពានជ្រោយចង្វា ប៉ះខឿនស្ពានក្រឡាប់ផ្ញារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត
ឡើងលើស្ពានជ្រោយចង្វា ប៉ះខឿនស្ពានក្រឡាប់ផ្ញារជើង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ មីនា ឆ្នាំ២០១៩នៅលើស្ពាន ជ្រោយចង្វា នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
ម្ចាស់រថយន្តបង្កមិនស្គាល់អត្តសញ្ញាណទេ បើករថយន្តម៉ាក ហ្វររ៉េន័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2D.6081 ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ហ្វរន័រមួយគ្រឿងយ៉ាងលឿនឡើងលើស្ពានក្នុង ទិសដៅពីលិចទៅកើត ខណៈមកដល់ ចំណុចកើតហេតុរ៉េចង្កូតប៉ះខឿនស្ពានក្រឡាប់ ផ្ញារជើងមួយចំហៀង បង្កការភ្ងាក់ផ្អើលដល់ អ្នកដំណើរនាំគ្នាជួយរុញឡានឲ្យឈរមកវិញ បណ្តាលឲ្យអ្នកបើករថយន្តរងរបួសរលាត់ ដៃរលាត់ជើងបន្តិចបន្ទួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុដោយ ពិនិត្យមើលទៅមិនមានការខូចខាតសម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print