ភ្លៀងកក់ខែ មួយមេយ៉ាងចាស់ដៃ លិចលង់ និងរបើកដំបូលអស់២២ផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅក្រុង.ខេត្តពោធិ៍សាត់ មានធ្លាក់ភ្លៀងកក់ខែ ១មេយ៉ាងធំ លាយឡំទៅដោយខ្យល់ ផ្គរ រន្ទះបាញ់ បណ្ដាលឲ្យមានលិចលង់ផ្លូវសាធារណៈ និងមានពលរដ្ឋរងរបួសដោយសារដើមឈើរលំសង្កត់ ចំណែកផ្ទះសម្បែងខូចខាតចំនួន២២ផ្ទះ ។

ប្រភពព័ត៌មានពីមជ្ឈដ្ឋាននានាមើលឃើញថា ផ្លូវថ្នល់ជាច្រើននៅក្នុងក្រុងទីរួមខេត្តពោធិ៍សាត់ បានលិចលង់ និងហូរចូលផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន ខណៈលូបង្ហូទឹកហូរមិនទាន់ព្រោះភ្លៀងធ្លាក់យ៉ាងកំហ៊ុកខ្លាំៗ រួមទាំងដួលរលំស្លាកយីហោ និងរុក្ខជាតិខ្លះៗផងដែរ ។

ដោយឡែក៖ ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានជាបឋមបានឲ្យដឹងផងដែរថា ក្នុងនោះធ្វើឲ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២ខ្នងផងដែរ ជាផ្ទះរបស់ឈ្មោះ ទូច ថុល ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិក្រាំងពភ្លាក សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ សិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសង្កាត់ជាមួយគ្នា ប៉ុន្តែទោសជាយ៉ាងណាក្ដីពុំបណ្ដាលឲ្យមានរងរបួសដល់មនុស្សនោះឡើយ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print