ភ្នំពេញ៖ នៅព្រឹកថ្ងៃសោរ៍ទី១២ ខែធ្នូម្សិលមិញដែលជាថ្ងៃទំនេរមិនសូវមានការងារច្រើន លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំក្រុមការងារខណ្ឌ ចុះទៅច្រូតដើមត្រែង និងសម្អាតសំរាមនៅតាមដងទន្លេ ដើម្បីកែលម្អសោភណភាពនៅទីនោះឲ្យកាន់តែស្រស់បំព្រងថែមទៀត បន្ទាប់ពីជួរមាត់ទន្លេ ជាទីប្រជុំដោយភ្ញៀវទេសចរណ៍ ។
លោកអភិបាលខណ្ឌ មានប្រសាសន៍ថា លោកបានដឹកនំាក្រុមការងារសម្អាតច្រាំងទន្លេជាប់ជាប្រចាំ ព្រោះចង់ឲ្យទីប្រជុំជនមុខព្រះបរមរាជវាំងមានអនាម័យ និងសោភណភាពល្អ ជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរាជាតិ ។
លោកថា ខណ្ឌដូនពេញ ជាខណ្ឌមួយដ៏សំខាន់បំផុតដែលមានព្រះបរមរាជវាំង ព្រមទាំងគេហដ្ឋាន ភោជនីយដ្ឋានធំៗ ជាទីប្រជុំជននៃស្ថានទូតបរទេសធំៗ ដូចជាអាមេរិក អង់គ្លេស និងភូមិគ្រិះថ្នាក់ដឹកនាំជាតិ ជាច្រើន ដូច្នេះហើយទើបយើងត្រូវតែឧស្សាហ៍ធ្វើអនាម័យនិងបោសសម្អាតឲ្យបានញឹកញាប់បន្តិច ៕
...
ដោយ៖ ប្រាថ្នា