មនុស្សភាគច្រើនពេលខឹងប្រពន្ធឬឈ្លោះគ្នា បុរសតែងតែប្រើអំពើហឹង្សាលើស្ត្រី ប៉ុន្តែចំណែកលោកប្តីរូបនេះបែរជាលេបចូលក្នុងពោះទាំងអស់នៅអ្វីមាននៅក្បែរខ្លួនដើម្បីបំបាត់កំហឹង។
ក្រោយពេលឈ្លោះប្រកែកជាមួយប្រពន្ធពេលកំពុងមើលទូរទស្សន៍ បុរសជាប្តីមិនអាចធ្វើអ្វីប្រពន្ធបានក៏យកដង្គៀប និងដែកកេះ៣ដើមលេបចូលក្នុងពោះតែម្តង ក្នុងការបំបាត់កំហឹង។
សារព័ត៌មាន Daily Star បានផ្សាយថា រឿងចំឡែកខាងលើបានកើតឡើងនៅក្នុងខេត្តវូហានប្រទេសចិន ហើយបុរសជាប្តីខាងលើឈ្មោះHua ។
តាមការបញ្ចាក់របស់គ្រូពេទ្យ ក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់ដើម្បីយកដង្គៀបនិងដែកកេះពីក្នុងក្រពះបុរសខាងលើចេញ។ ពលរដ្ឋដែលរស់នៅជិតខាងផ្ទះលោកហួបានបញ្ចាក់ថា គាត់មានចរិតឆាប់ខឹងឆែវឆាវ ។ ហេតុផលដែលបណ្តាលឲ្យលោកខឹងរហូតដល់លេបវត្ថុខាងលើចូលពោះក្រោយពេលប្រកែកជាមួយប្រពន្ធ ពីអត្ថន័យនៅក្នុងសាច់រឿងមួយបញ្ចាំងតាមទូរទស្ស ន៍ទើបលោកសម្រេចលេបវត្ថុទាំងនោះដើម្បីបំបាត់កំហឹង។ ក្រោយពេលលេបរួចប្រពន្ធរបស់លោកពិតជាភ័យខ្លាចយ៉ាងខ្លាំង។ រហូតដល់ព្រឹកថ្ងៃបន្ទាប់ក្រោយពេលប្តីអស់ខឹង ទើបប្រពន្ធលួងលោមបញ្ជូនប្តីទៅកាន់មន្ទីរពេទ្យធ្វើការវះកាត់យកដង្គៀបខាងលើចេញ
ចំណែកដែកកេះ៣នៅក្នុងពោះនោះលោកហ៊ួបានបញ្ជាក់ថា លោកបានលេបវាកាលពី២ឆ្នាំមុនមកម្លេះ ក្រោយពេលដែលលោកមិនអាចទប់កំហឹងរបស់ខ្លួនបាន ។លោកហ៊ួនិយាយថា នៅពេលដែលលោកលេបអ្វីមួយដែលជារបស់រឹងចូលក្នុងពោះធ្វើឲ្យលោកមានអារម្ភឈឺ ទើបអាចទប់កំហឹងរបស់ខ្លួនបាន។
ប៉ុន្តែសកម្មភាពទាំងនោះពិតជាគ្រោះថ្នាក់យ៉ាងខ្លាំង អាចធ្វើឲ្យស្លាប់ក៏ថាពេល ក្នុងពេលដែលលោកមិនអាចទប់អារម្ភរបស់ខ្លួនបាននោះ។