រដ្ឋបាលរាជធានីអំពាវនាវអោយប្រជាពលរដ្ឋម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ ខណៈរយៈពេល២ខែនេះកំដៅនឹងឡើងដល់ ៤០អង្សា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់៤០អង្សា ដែលងាយនឹងរងគ្រោះដោយគ្រោះអគ្គីភ័យជាយថាហេតុ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការបង្ការគ្រោះអគ្គីភ័យក្នុងរដូវប្រាំង ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩
នេះ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនទាំងអស់អោយបានជ្រាបថា តាមការព្យាករណ៍ឧតុនិយមបានឲ្យដឹងថាអាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស ៤០ អង្សាសេ ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រមាណ២ ខែទៅមុខទៀត ដែលធ្វើឲ្យអាកាសធាតុក្តៅស្ងួតហួតហែងងាយនឹងបណ្ដាលឱ្យកើតគ្រោះអគ្គីភ័យជាយថាហេតុ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចមដែលអាចបង្កើតអោយមានគ្រោះអគ្គីភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀងភ្លើងធូបទៀន ការដុតសំរាម ដុតព្រៃចំការវាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាសការតភ្ជាប់ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ ។ល។ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់បង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យដែលធ្វើអោយមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យដែលធ្វើអោយបាត់បង់ទាំងទ្រព្យសម្បត្តិនិងអាចដល់អាយុជីវិត។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវត្រៀមរៀបចំនឹងត្រូវរិះរកគ្រប់មធ្យោបាយឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់ការកើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួនស្របតាមសេចក្តីអំពាវនាវលេខ ៦៤០ សជណចុះថ្ងៃទី១៩ខែមិនាឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា៖ បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីបញ្ចៀសគ្រោះថ្នាក់និងមហន្តរាយដែលកើតមានឡើងដោយសារគ្រោះអគ្គិភ័យ ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print