ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជួបសំណេះសំណាលជាមួយបុគ្គលិក យោធិនរបួស-ជម្ងឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ: នៅមន្ទីរពេទ្យព្រះកេតុមាលា នាថ្ងៃព្រហស្បតិ៍ ១៥ រោច ខែ ផល្គុន ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ មានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខ បុគ្គលិក យោធិន​-ជម្ងឺ ក្រោមអធិបតីភាព នាយឧត្តម​សេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារiជាតិ ព្រម ទាំងវត្តមាន នាយទាហាន មកពីស្ថាប័នចំណុះ ក្រសួងការពារជាតិជាច្រេីនរូបទៀតអព្ជេីាញចូលរួម ។

លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី​ សុវណ្ណ អគ្គនាយក រង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ឋុ ក្រសួងការពារជាតិ និង ជានាយកមន្ទីរពេទ្យព្រះកេតុមាលា លេីកឡេីងពីការវិវឌ្ឍថ្មីៗថែមទៀតរបស់មន្ទីរពេទ្យ បង្ហាញនូវការប្រឹងប្រែងរួមរបស់ថ្នាក់ ដឹកនាំក៏ដូច ជាបុគ្គលិក គ្រូពេទ្យ ក្រោមការជួយឧបត្តម្ភគាំទ្រ ពីបរទេសពិសេស មិត្តចិននិងវៀតណាម បច្ចុប្បន្នមានការប្រែប្រួ ល គួរជាទីមោទនៈ។ ក្នុងនោះទទួលពិនិត្យ-ព្យាបាលជម្ងឺ រហ័សទាន់ពេលវេលា ដែលមានគ្រូពេទ្យជំនាញៗទទួលការរៀនសូត្របំប៉នជំនាញបន្ថែមពីបរទេស ក្នុងស្រុក លេីជំនាញឯកទេស និងភាពបិុនប្រសព្វ រួសរាយ រាក់ទាក់របស់ ក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ។

ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ នេះទទួលពិនិត្យពិគ្រោះ ជម្ងឺគ្រប់គ្រប់ប្រភេទ ចំននួន ៤០៣៦នាក់ ជម្ងឺសម្រាកព្យាបាល ១៧១ ៤ នាក់ ពិនិត្យសុខភាពជូនកងទ័ពចំនួន ១៣៤៦ នាក់ ។ មកដល់បច្ចុប្បន្ន មន្ទីរពេទ្យយេីងខ្ញំុក្លាយជាសេវាសាធារណៈក្នុងការព្យាបាលជម្ងឺ-ជូនកងទ័ព និងប្រជាពលរដ្ឋ ប្រកបដោយស្មា រតីទទួលខុសត្រូវខ្ពស់ទៅតាមជំនាញវិជ្ជាជីវះ របស់ក្រុមគ្រូពេ ទ្យនិងអនុវត្តតាមទិសស្លោកមួយឃ្លាពោលថា” គ្រូពេទ្យជាមាតា ដ៏ស្លូតបូតរបស់អ្នកជម្ងឺ “។

នាយឧត្តមសេនីយ៍ មឹុង សំផន ពាំនាំប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី​តេជោ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជានិង សម្តេចគតិ្តព្រឹទ្ធបណ្ឌិត សម្តេចពិជ័យសេនា​ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ បុគ្គលិកពេទ្យ យោធិនរបួស-ជម្ងឺ និងប្រជាពលរដ្ឋ ទទួលការពិនិត្យ -ព្យាបាល ឆាប់ជាសះស្បេីយវិល ត្រឡប់ទៅកាន់កងឯកភាព លំនៅដ្ឋានវិញ ជួបជំុផៅសន្តាន ទទួលទេវតាឆ្នាំថ្មី ក្នុងរយះពេល១០ ថ្ងៃ ខាងមុខនេះ ។

នាយឧត្តមសេនីយ៍ ក្រេីនរំឮកដល់បុគ្គលិក អ្នកជម្ងឺទាំងអស់ ត្រូររក្សាសុខភាព ជៀសវាងឱយឆ្ងាយពីការសេពគ្រឿងញៀន គ្រឿងស្រវឹង ដែលប៉ះពាល់សុខភាព ខូចប្រយោ ជន៍ ខាតបង់ពេលវេលា នាំឱយគ្រួសារផៅសន្តាន សោកសង្រេងដោយការប្រព្រឹត្តរបស់បុគ្គលយេីង ។

បន្ទាប់មកគណៈអធិបតី ក៏បានអព្ជេាីញចែកអំណោយជូនយោ ធិន​-ជម្ងឺ ៣៥០នាក់ ម្នាក់ៗឃីតមួយកព្ចាប់់ថវិកា ២មឺុនរៀលនិងទស្សនាអគារ ៧ មករាមិត្តភាពកម្ពុជា-វៀតណាមសាងសង់ថ្មីដែលនិងសម្ពោធនាពេលខាងមុខនេះផងដែរ ៕ សុខដុម 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print