ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានូវតែបន្ដគាំទ្រលើក ទឹកចិត្ដ ដល់ប្រទេសបារាំងមកធ្វើជាដៃគូរពាណិជ្ជកម្ម លើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនCONFOR AMA មកពីប្រទេសបារាំងបានចុះអនុស្សារណៈយោគយល់គ្នាធ្វើជាដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុនLINDA GOLD CRU CIBLE របស់លោកស្រី សុង ធីតា នៅសណ្ឋាគារ RAFF LES LE ROYAL នៅទីក្រុងភ្នំពេញ ពិធីនេះបាន ប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាធ្វើជាដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRU CIBLE ក្នុងស្រុក និងCONFOR AMA ប្រទេសបារាំង ដោយមានការចូលរួមពី លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជាគណៈអធិបតី និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ពីក្រសួង និង ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងខាងវិស័យឯកជន ជាច្រើនផងដែរ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ គោលដៅរបស់ក្រុមហ៊ុន CONFORAMAបារាំមកវិនិយោគ នៅកម្ពុជា ក៏ដោយសារបានឃើញកម្ពុជាមានស្ថិរភាពខាង កំណើន សេដ្ឋកិច្ចនិងកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេងសម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះ សេដ្ឋកិច្ចនៅកម្ពុជា មានវិជ្ជមានក្នុងការពង្រីក ទំហំសេដ្ឋកិច្ច យ៉ាងលឿន នាពេលបច្ចុប្បន្ន ។
លោកស្រី សុង ធីតា ដែលជាប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE និងជាភាគីហត្ថលេខីនៅកម្ពុជា បានមានប្រសាសន៍ថា៖ លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងការចាប់ដៃគូរពាណិជ្ជកម្មផ្តាច់មុខ ជាមួយក្រុមហ៊ុនCON FORAMA ពីព្រោះគឺជាក្រុមហ៊ុនយក្ស មានដើមទុនរាប់កោដិដុល្លារ ដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និង ចំណាត់ថ្នាក់លេខ២នៅអឺរ៉ុប។ គឺមិនមែនជាការចៃដន្យទេដែលក្រុមហ៊ុនយក្សមួយនេះមកកម្ពុជា នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែលយើងខ្ញុំមានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើការសិក្សាទីផ្សារយ៉ាងល្អិតល្អន់អស់រយៈពេលរាប់ខែនៅកម្ពុជាដោយមានអ្នកជំនាញមកពីក្រុមហ៊ុន CONFORAMAបារាំង ។
លោកស្រីបានបញ្ជាក់ថា៖ លទ្ធផលទាំងនេះក៏អាស្រ័យជាបឋមដោយក្រុមការងារយុវជននៅទ្វីបអឺរ៉ុបដឹកនាំដោយ ឯកឧត្តម ហួត ហាក់ តាមការចង្អុលទិស និង ការណែនាំជាប្រចាំពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងប្រឹងប្រែងគៀងគរក្រុមហ៊ុនឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬ ពីប្រទេសបារាំងឲ្យមកវិនិយោគ នៅប្រទេសកម្ពុជាយើងនេះ ដែលនាងខ្ញុំសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតពីខាងក្រៅប្រទេសឬអឺរ៉ុបអាច យកគំរូ តាមក្រុមហ៊ុន CONFORAMAបារាំង ។
កត្តាមួយទៀតដែលសំខាន់គឺអាស្រ័យដោយសន្តិភាពនិងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាយើង គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំជាង៧ភាគរយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជម្រុញឲ្យដៃគូរបស់ខ្ញុំ គឺក្រុមហ៊ុន CONFORAMAបារាំង ធ្វើការសម្រេចចិត្តមកចាប់ដៃគូរពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅកម្ពុជានេះ។
លោក STANISLAS CONSEILLER ដែលជាភាគីហត្ថលេខីមកពី តំណាងក្រុមហ៊ុន CONFOR AMA ជួសមុខប្រធានអគ្គនាយកក្រុមហ៊ុនគឹ លោក Alexandre Nodale បបានមានប្រសាសន៍ថា៖ ក្រុមហ៊ុនCONFORA MA មានប្រាក់ចំណូល ៣៥០០លានអឺរ៉ូ ក្នុង១ឆ្នាំមានសហកា រីបម្រើការងារជាង១៤០០០នាក់ នៅតាមចំនួន ៣៣៧ ហាង ដែលនៅតាមបណ្តាប្រទេស៨លើ ពិភពលោក។
គោលដៅរបស់ CONFORAMAបារាំងមកវិនិយោគនៅកម្ពុជា ក៏ដោយបានឃើញមានស្ថិរភាពខាងកំណើន សេដ្ឋកិច្ចនិងកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេងសម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMAយ៉ាងលឿននៅទីនេះ៕
ដោយ៖ សំរិត