សម្តេចតេជោ ហ៊ុន សែន៖ នៅម៉ោង ៤និង០០នាទី រសៀលខ្ញុំនិងភរិយា នឹងទៅទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍មកពីទីក្រុងប៉េកាំង ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងមុននេះបន្តិចលើផេកផ្លូវការសម្តេចថា៖ នៅម៉ោង ៤:០០ រសៀល ថ្ងៃទី៧ មេសា នេះ ខ្ញុំនិងភរិយា នឹងទៅទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍មកពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ទូលបង្គំជាកូនចៅ សូមក្រាបថ្វាយព្រះពរព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្ត្រគ្រប់ៗរូប៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print