ស្ត្រីម្នាក់ស្លាប់ ដោយសាររថយន្តប្ដីធ្លាក់សង្កតលើ

ចែករំលែក៖

ខេត្ត​ប៉ោយប៉ែតៈស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈបញ្ជាឲ្យប្តីថយរថយន្ត ពេលថយជិតធ្លាក់ប្រឡាយ ប្រពន្ធស្រែកប្រាប់និងប្រឹងគោះទ្រុង តែប្តីមិនលឺក្រឡាប់សង្កត់ប្រពន្ធ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលវេលាម៉ោង៤និង៤០នាទីទាបភ្លឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ ៥៧A (ជិតព្រំដែនកម្ពុជា-ថៃ) ស្ថិតនៅខាងលិចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុកស្វាយចេកជា ស្លូញបានឲ្យដឹងថា៖ជនរងគ្រោះជាប្រពន្ធមានឈ្មោះសន ស្រីមុំអាយុ ៣៨ ឆ្នាំ ចំណែកប្តីអ្នកបើកបរឈ្មោះ យ៉េន សារ៉ាត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ អ្នកទាំងពីរស់ នៅភូមិ បាក់ខែង សង្កាត់ ព្រែកលាប ក្រុង កំពង់ចាម ខេត្តកំពងចាម ។

លោកបន្តថា៖ ប្តីប្រពន្ធបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង នាំគ្នាមករកទិញដើមដំឡូងមី ដើម្បីយកទៅដាំនៅឯខេត្តកំពង់ចាម ។នៅមុនពេលកើតហេតុប្តីអ្នកបើករថយន្តថយ ក្រោយហើយប្រពន្ធជាអ្នកឈរស៊ីញ៉ូ ប្រាប់ប្តី ពេលថយជិតធ្លាក់ឡាយ ពេលនោះប្រពន្ធបានគោះទ្រុងរថយន្ត និង ស្រែក ប្រាប់ប្តី ឲ្យបើកទៅមុនវិញ តែប្តីមិនលឺ នៅតែថយក្រោយ បណ្ដាលឲ្យក្រឡាប់សង្កត់ប្រពន្ធស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។

ក្រោយមានហេតុការណ៍គេឃើញ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នាជួយនិងរករថយន្តស្ទួចនិងជួយសង្គ្រោះតែអកុសលស្រ្តីរងគ្រោះបានបាត់បង់ជីវិត ។សពស្ត្រីរងគ្រោះក្រោយពីគាយយកចេញពីរថយន្តបានប្រគលឲ្យបុរសជាប្តីយកទៅចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕វណ្ណាប៉ោយប៉ែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print